ជូន​ចំពោះ​អ្នក​ដែល​តែងតែ​លួច​មើល​ថែ​គេ​ពី​ចម្ងាយ៖ ការ​លួច​មើល​ថែ​អ្នក​ពី​ចម្ងាយ គឺ​ជា​ក្តីសុខ​បន្តិច​បន្តួច​របស់​ខ្ញុំ!!!

វា​ជា​រឿង​ពិត​មួយ ដែល​ថា​មនុស្សភាគ​ខ្លះ សូម្បីតែ​លួច​មើល​ថែ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ពី​ចម្ងាយ ក៏​មាន​ក្តីសុខ​ដែរ ព្រោះ​ថា ខ្លួន​មិន​មែន​ជា​មនុស្សម្នាក់ ដែល​គេ​ចង់​ជួប ចង់​និយាយ​ជា​មួយ​ដោយ​ហេតុ​ស្រឡាញ់​គេ​តែ​ម្ខាង។

រឿង​បែប​នេះ ពិត​ជា ពិបាក​ខ្លាំង​ណាស់​ចំពោះ​មនុស្ស​ដែល​លួច​ស្រឡាញ់​គេ។ មិន​ហ៊ាន ​នៅ​ក្បែរ ព្រោះ​ខ្លាច​គេ​ធុញ គេ​ទើស​ទាល់ ដូច្នេះ​មាន​តែ​នៅ​ឱ្យ​ឆ្ងាយៗ តែ​ក៏​មិន​ព្រម​ទៅ​ណា​ឡើយ សុខចិត្ត​ទ្រាំ​លួច​មើល​ថែ​ទាំ លួច​បារម្ភ​គេ​ពី​ចម្ងាយ​ដោយ​សុំត្រឹមប្តូរ​យក​ក្តី​សុខ​បន្តិចបន្តួច​គ្រាន់​ចង់​ឃើញ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ញញឹម សប្បាយ​ចិត្ត​ ប៉ុណ្ណេះ គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ។

គេ​មិន​ស្រឡាញ់​យើង មកពី​យើង​មិន​មាន​អ្វី​ដែល​គេ​ត្រូវ​ការ គេអាច​រស់ខ្វះ​យើង​បាន តែ​យើង​មិន​អាច​រស់​ខ្វះ​គេ​បាន​ទេ ទោះបី​ដឹង​ថា មិន​អាច​ទៅ​រួច តែ​នៅ​តែ​ព្យាយាម​ដោយ​ឈរ​នៅ​ឆ្ងាយ តែ​ភ្នែក និង​បេះដូង នៅ​សែន​ជិត​បំផុត ចាំ​ឃ្លាំមើល​គេ​ពី​ចម្ងាយ​ខ្លាច​គេ​រងារ ខ្លាច​គេ​ពិបាក​ចិត្ត។ សម្រាប់មនុស្ស​ដែល​ស្រឡាញ់​គេ ទោះបី​នៅ​ឆ្ងាយ​បន្តិច​ក៏​ដោយ តែ​សូម​ត្រឹម​មាន​ឱកាស​មើល​ថែ​ពី​ចម្ងាយ​ក៏​អស់​ចិត្ត​ព្រោះ​តែ​ស្រឡាញ់ មិន​អាច​ខ្វះ​បាន វាពិត​ជា​កំសត់​ពេក​ហើយ​តែ​នៅ​ញញឹម​តស៊ូ​មិន​ព្រម​ចុះចាញ់​ឡើយ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial