របស់​សំខាន់​បី​យ៉ាង ដែល​មនុស្សស្រី​ប្រគល់​ជូន​មនុស្ស​សំខាន់​ក្នុង​ជីវិត​របស់​នាង របស់​ទាំង​នោះ​គឺ…

មនុស្សស្រី ជា​សភាវៈ​ម្យ៉ាង ដែល​មាន​ភេទ​ផ្ទុយ​ពី​បុរស មាន​ភាព​ទន់ភ្លន់ ស្រឡាញ់​ភាព​ស្អាត ម៉ត់​ចត់ និង​ទន់ជ្រាយ​ជាង​បុរស។ ជា​មួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​ជីវិត​មនុស្សស្រី គឺ​មាន​រឿង​ស្មុគស្មាញ​ពិបាក​យល់​ជា​ច្រើន រហូត​ដល់​ពេល​ខ្លះ​ទៀត សូម្បីតែ​មនុស្សស្រី​ខ្លួន​ឯង ក៏​ពុំយល់​ពី​ខ្លួន​ឯង​ផង។

មនុស្សស្រី​ក្នុង​ជីវិត​នាង​បាន​បូជា​របស់​បី​យ៉ាង​ដល់​មនុស្ស​សំខាន់ៗ ក្នុង​ជីវិត​របស់​នាង​ដូច​ជា៖

ចិត្ត និង​បេះដូង៖ នាង​បាន​បូជា​របស់​ទាំង​នេះ ជូន​ឪពុកម្តាយ នាង​បាន​គោរព​តាម​ការ​ណែនាំ​ប្រៀន​ប្រដៅ​របស់​អ្នក​មាន​គុណ ធ្វើ​ឱ្យពួក​គាត់​សប្បាយ​ចិត្ត ចិត្តបេះដូង​នាង​ជា​របស់​ឪពុកម្តាយ ដែល​ជា​អ្នក​បង្កើត​នាង។

រាងកាយ៖ នាងប្រគល់​រូបរាង​កាយ​ជូន​ស្វាមី ដែល​ជា​ភាព​សំខាន់​របស់​មនុស្សស្រី ហើយ​ជាអ្វី​ដែល​បុរស​ចង់​បាន។

ក្តីស្រឡាញ់៖ នាង​បាន​ប្រគល់​វា​ឱ្យ​ទៅ​កូន​ប្រុសស្រី ដោយ​ចំណែក​ស្មើគ្នា ដោយ​ការ​ថ្នាក់ថ្នម មើល​ថែ​ដល់​កូន​ដោយ​ភាព​កក់ក្តៅ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial