វិធី ៩ យ៉ាងងាយៗធ្វើអោយបុរសម្នាក់នោះនឹកអ្នកស្ទើរឆ្កួត

ប្រសិនបើអ្នកកំពុងតែស្ថិតនៅក្នុងទំនាក់ទំនងស្វែងយល់ចិត្តគ្នា រឺស្ថិតនៅក្នុងទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់នោះ អ្នកពិតជាចង់អោយគេនឹកអ្នកតែម្នាក់គត់។ ហើយអ្នកក៏ចង់ដឹងដែរថាតើគេនឹកអ្នករឺអត់។ វិធីខាងក្រោមអាចធ្វើអោយបុរសម្នាក់នោះនឹកដល់អ្នកស្ទើរតែឆ្កួត៖

១. កុំសូវខលទៅគេមុន
សម័យទំនើបបច្ចុប្បន្នងាយស្រួលក្នុងការទាក់ទងគ្នាខ្លាំងណាស់ ទោះបីជានៅឆ្ងាយក៏មិនមែនជាបញ្ហាធំដែរ។ តែយ៉ាងណាក៏ដោយ, មិនថាអ្នកនឹកគេប៉ុណ្ណាទេ ប៉ុន្តែកុំខលរកគេមុន, លុះត្រាតែមានការចាំបាច់ខ្លាំង។ មួយវិញទៀត, កុំប្រញាប់លើកទូរស័ព្ទពេក ពេលដែលគេខលលើកទី ១, រង់ចាំលើកទី ២ សឹមលើក ប្រសិនបើគេមិនខលម្តងទៀតទេ ចាំ ៥នាទីក្រោយ សឹមខលទៅគេវិញ ហើយនិយាយថា «ខ្ញុំមិនដឹងថាអ្នកខលមកខ្ញុំ ព្រោះខ្ញុំមិននៅក្បែរវា»។ សូម្បីការផ្ញើសារក៏ដូចគ្នាដែរ កុំផ្ញើទៅគេញឹកញាប់ពេក ព្រោះអាចធ្វើអោយគេធុញ រឺគិតថាអ្នកស្រលាញ់គេខ្លាំង។

២. ទុកពេលអោយគេចាំអ្នកខ្លះ
វាទាក់ទងទៅនឹងចំណុចទី ១។​ ការរង់ចាំនេះមិនមែនសំដៅទៅលើការរង់ចាំរាល់ការណាត់នោះទេ។ ទុកពេលអ្នកគាត់រង់ចាំទូរស័ព្ទរបស់អ្នក រឺការតបសាររបស់អ្នក។ កុំប្រញាប់តបសារទៅគាត់ពេកនៅពេលដំបូង។

៣. និយាយថា Goodbye មុន
រាល់ពេលឆាតជាមួយគ្នានៅពេលយប់ អ្នកគួរតែជាអ្នកដែលនិយាយថា «Good night រឺ Goodbye» មុនគាត់។ ទុកពេលអោយគាត់អន្ទះសានឹកដល់អ្នកផង។

៤. កុំសូវបង្ហាញមុខនៅលើបណ្តាញសង្គមពេក
កុំព្យាយាមបង្ហោះគ្រប់រឿងរ៉ាវរបស់អ្នកទៅលើបណ្តាញសង្គមខ្លាំងពេក ព្រោះគាត់អាចដឹងថាអ្នកកំពុងធ្វើអី នៅទីណា ហើយនៅជាមួយអ្នកណា។ ទុកពេលអោយគាត់ឆ្ងល់ថាតើពេលនេះអ្នកកំពុងធ្វើអ្វី? នៅទីណា ហើយនៅជាមួយអ្នកណា។ ទុកពេលអោយគេស្វែងរកអ្នក។

៥. ប្រើក្លិនទឹកអប់ទាក់ទាញ រឺក្លិនដែលគាត់ចូលចិត្ត
ជ្រើសរើសក្លិនទឹកអប់ណាមិនធ្វើអោយអ្នកដទៃមានអារម្មណ៍ធុញថប់។ មានន័យថាក្លិនកុំសូវឈួលខ្លាំង រហូតទ្រាំមិនចង់បាន។ រឺអ្នកអាចជ្រើសរើសក្លិនស្រដៀងនឹងរបស់គាត់ក៏បានដែរ។ វិធីនេះកាន់តែធ្វើអោយគាត់គិតថាអ្នកមានចិត្តដូចគាត់។

៦. កុំប្រាប់គាត់អស់ពេក
អ្នកមិនត្រូវប្រាប់រឿងគ្រប់យ៉ាងរបស់អ្នក អោយគាត់បានដឹងទេ ព្រោះការធ្វើបែបនេះវាហាក់ដូចជាមិនទុកឳកាសអោយគាត់សិក្សាស្វែងយល់ពីអ្នកទាល់តែសោះ។

៧. ធ្វើជាភ្លេចរបស់
នៅពេលដែលអ្នកជិះឡានជាមួយគាត់ រឺទៅណាជាមួយគាត់ធ្វើជាភ្លេចរបស់ ហើយខលទៅសួរគាត់ថា តើឃើញវាដែរទេ? រឺអ្នកអាចធ្វើពុតជាមិនដឹងថារបស់អ្នក បានភ្លេចនៅលើឡានគាត់ ទុកអោយគាត់ជាអ្នកខលរកអ្នក ហើយយកវាមកប្រគល់អោយអ្នកដោយផ្ទាល់។

៨. ចែករំលែកការសប្បាយរបស់អ្នកទៅកាន់គាត់
នៅពេលដែលអ្នកត្រលប់មកសប្បាយជាមួយនឹងមិត្តភក្តិរបស់អ្នកវិញ, អ្នកមិនគួរភ្លេចគាត់ទេ ប្រាប់គាត់អោយដឹងថាកន្លែងដែលអ្នកទៅពិតជាសប្បាយខ្លាំងណាស់ ហើយវាអាចកាត់ស្ត្រេសបានយ៉ាងច្រើន ប្រសិនបើមានលើកក្រោយអ្នកនឹងបបួលគាត់ទៅដែរ។ វិធីនេះធ្វើគាត់នឹកស្រមៃដល់អ្នក។

៩. និយាយរឿងអោយគាត់សើច
បង្កើតបរិយាកាសរីករាយគឺវិធីដែលល្អបំផុត ព្រោះគ្មាននរណាម្នាក់ចង់នៅក្បែរមនុស្សទុយមុយ រឺសោះកក្រោះនោះទេ។ នៅពេលដែលគាត់នៅក្បែរអ្នកមានតែភាពរីករាយនោះគាត់ក៏នឹងនឹកដល់ពេលវេលាដែលធ្លាប់មាន ហើយចង់បានឳកាសនៅក្បែរអ្នកទៀត៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial