មនុស្ស​ប្រុស​មិន​ចូល​ចិត្ត​ឲ្យ​ស្រីៗ​ធ្វើ​រឿង​ទាំង​នេះ​ទេ ជា​ពិសេស​​សង្សារ​របស់​ខ្លួន

តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​ដឹង​ទេ​ថា បុរសៗ​មិន​ចូលចិត្ត​ឲ្យ​មនុស្ស​ស្រី​ធ្វើ​រឿង​អ្វី​ខ្លះ? មាន​រឿង​មួយ​ចំនួន ដែល​បុរស មិន​ចង់​ឲ្យ​អ្នក​ធ្វើ​ឡើយ ហើយ​បើ​នៅ​តែ​មិន​បញ្ឈប់​នូវ​ទង្វើ​ទាំង​នោះ​ទេ គេ​អាច​នឹង​ទៅ​ចោល​អ្នក​ក៏​ថា​បាន។

បុរស​ជា​ច្រើន មិន​ចង់​ដើរ​លេង​ជា​មួយ​នឹង​មនុស្ស​ស្រី​ណា ដែល​ធ្វើ​ខ្លួន​ខុស​របៀប ឬ​ធ្វើ​ខ្លួន​ឡូយ​ឆាយ​ហួស​ខុស​ពី​គេ​ឯង​ខ្លាំង​ពេក​ទេ។ គេ​ស្រឡាញ់​អ្នក អាច​ព្រោះ​តែ​ចរឹត ឬ​មុខ​មាត់​របស់​អ្នក​ប៉ុណ្ណោះ គេ​មិន​បាន​ស្រឡាញ់​លើ​ភាព​ឡូយ​ឆាយ​ពេក​ឡើយ។

បុរស​ក៏​មិន​ចូល​ចិត្ត​មនុស្ស​ស្រី​ណា ដែល​ព្យាយាម​ដឹង​រឿង​គេ​គ្រប់​យ៉ាង​ដែរ ព្រោះ​មាន​រឿង​ខ្លះ គឺ​ជា​រឿង​ឯក​ជន ដែល​គេ​មិន​អាច​ឲ្យ​អ្នក​ណា​ដឹង ក្រៅ​ពី​ខ្លួន​គេ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ គេ​ក៏​មិន​ចូលចិត្ត​នារី​ណា​ដែល​តាម​ហួង​ហែង Call សួរ​គេ​គ្រប់​ពេល​នោះ​ដែរ។

បុរស​ស្ទើរ​តែ​ទាំង​អស់ មិន​ចូល​ចិត្ត​ឡើយ នូវ​មនុស្ស​ស្រី​ទាំង​ឡាយ​ណា ដែល​យក​រឿង​សម្ងាត់​របស់​ខ្លួន និង​សង្សារ ទៅ​និយាយ​ប្រាប់​មិត្ត​ភក្ដិ។ ធ្វើ​បែប​នេះ បុរស​ម្នាក់​នោះ ប្រាកដ​ជា​អន់​ចិត្ត​ជា​មួយ​អ្នក​ជា​មិន​ខាន​ឡើយ។ បើ​អាច​ចៀស​បាន​គួរ​តែ​ចៀស ចំពោះ​រឿង​នេះ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial