ថ្វី​បើ​ប្រុស​ពេញ​ដី​ស្រី​ពេញ​នគរ​មែន តែ​បើ​ឱ្យ​ពេញ​ចិត្ត​នោះ​ពិត​ជា​មិន​ងាយ​រក​ឡើយ!!!

វា​ជា​រឿង​ពិត​មួយ​ដែរ ដែល​ថា មនុស្ស​មូយ​ចំនួន គឺ​ជា​ប្រភេទ​មនុស្ស​បេះដូង​ដែក មនុស្ស​ប្រភេទ​នេះ គេ​មិន​ងាយ​ក្នុង​ការ​ត្រូវ​ចិត្ត​រើស​យក​គូជីវិត​ដោយ​ងាយ​នោះ​ទេ។ ទោះបី​ជា​មាន​មនុស្ស​មួយ​ចំនួន​និយាយ​ថា ខ្វះអី​មនុស្ស​ប្រុស​ពេញ​ដី មនុស្សស្រី​ពេញ​នគរ។

តែ​យ៉ាង​ណា​ក៏​ដោយ បើ​ឱ្យ​ស្វែងរក​មនុស្ស​ដែល​ត្រូវ​ចិត្តនោះ គឺ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ព្រោះ​ថា មនុស្សពិត​ជា​មាន​ច្រើន ដូច្នេះ​ចិត្ត​របស់​មនុស្ស​ក៏​មាន​ច្រើន​ដែរ។ ហើយ​អ្វី​ដែល​ជា​រឿង​ពិបាក​ជាង​នេះ​ទៀត​នោះ គឺ​ការរក​មនុស្សម្នាក់ ដែល​យើង​ស្រឡាញ់​ពិត​ហើយ​ព្រម​រស់នៅ​ជា​មួយ​យើង គឺ​មិន​ងាយ​បាន​ទេ។

ការ​ជ្រើសរើស​មនុស្ស​ម្នាក់ ដែល​មាន​និស្ស័យ​ចំណង់​ចំណូល​ចិត្ត​ដូច​យើង គឺ​មិន​មាន​ច្រើន​ទេ ហើយ​រក​មនុស្ស​ម្នាក់ ដែល​ព្រម​ទទួល​យក​រឿង​គ្រប់យ៉ាង​ពី​យើង​ក៏​មិន​មាន​ច្រើន​ដែរ។ ដូច្នេះ​មនុស្ស​មាន​ច្រើន​មែន តែ​មិនមែន​ជា​តម្រូវ​ការ​របស់​យើង​ទេ ហេតុ​នេះ គឺ​យើង​ត្រូវ​ការ​ពេល​វេលា​មួយ​ដ៏​សមរម្យ ដើម្បី​រក​ឃើញ​មនុស្ស​ត្រូវ​ចិត្ត។ ស្រប​ពេល​នេះ​ដែរ ជួន​កាល​យើង​ក៏​ត្រូវ​រង់ចាំ​និស្ស័យ​ដែរ ដែល​ជា​ហេតុ​បណ្តាល​ឱ្យ​យើង​បាន​ជួប​គ្នា។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial