បុរស និង​ស្រ្តី បើ​រក​សង្សារ ត្រូវ​រក​មនុស្ស​ដែល​មាន​និស្ស័យ​ដូច​នេះ គឺ​ជា​រឿង​ល្អ​បំផុត!!!

ជា​ការ​ពិត ដែល​ថា មនុស្សប្រុស និង​មនុស្សស្រី​ម្នាក់ៗ កើត​មក​សុទ្ធតែ​មាន​គូស្ទើរ​តែ​ទាំង​អស់។ ដូច្នេះ​ក្នុង​ការ​ជ្រើសរើស​នូវ​គូជីវិត ឱ្យ​បាន​ល្អ​ក៏​ពុំមែន​ជា​រឿងងាយ​​ស្រួល​នោះ​ដែរ។

ហេតុនេះ​ចំណុច​ខាង​ក្រោម​នេះ ក៏​ជា​គំនិត​មួយ​ដ៏​សំខាន់​ផង​ដែរ ក្នុង​ការ​ផ្តល់​ជា​គំនិត​ជួយ​ឱ្យ​យើង​ជ្រើស​បាន​គូជីវិត​ដែល​ល្អ។ ជាទូទៅ​មតិ​សង្គម​ជា​ច្រើន បាន​និយាយ​ថា ​បុរស ឬ​ស្រ្តី​គួរ​ជ្រើសរើស​គូ​ជីវិត ដែល​មាន​និស្ស័យ​បែប​នេះ​ទើប​ល្អ៖

ចំពោះ​ស្រ្តី៖ ត្រូវ​រក​សង្សារ​និស្ស័យ​ឱ្យ​ដូច​ជា ប៉ា​របស់​ខ្លួន​ដែល​តែង​តែ​កាច​គ្រប់​រឿង​ ហួង​ហែង​គ្រប់​យ៉ាង តែ​ក៏​ស្រឡាញ់​យើង​ស្ទើរ​លេប។ បើ​យើង​រក​ឃើញ​មនុស្ស​ដែល​តែង​តែ​បែប​នេះ​នោះមាន​ន័យ​ថា គេស្រឡាញ់​យើង​ខ្លាំង​ហើយ​ទើប​គេ​ហួងហែង​យើង គេ​ស្តី​ថា ឱ្យ​យើង​ព្រោះ​ចង់​ឱ្យ​យើង​ល្អ​តែ​ប៉ុណ្ណោះ។

ចំពោះ​បុរស៖ ត្រូវ​រក​សង្សារ​មាន​និស្ស័យ​ឱ្យ​ដូច​ម៉ាក់​របស់​ខ្លួន ពូកែ​ខឹង​ញយ ប៉ិន​រអ៊ូ តែ​ក៏​មិន​ដែល​ចោល​យើង។ បើយើង​រក​ឃើញ​មនុស្សស្រី​បែប​នេះ​ហើយ នោះ​មាន​ន័យ​ថា​នាង​ស្រឡាញ់​យើង​ខ្លាំង​ហើយ បាន​ជា​នាង​រអ៊ូ​ច្រើន ពូកែ​ខឹង ព្រោះ​ស្រឡាញ់​តែ​ប៉ុណ្ណោះ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial