ភេសជ្ជៈសម្រកទំងន់ដោយគ្មានការតមអាហារ

ការតមអាហារមិនមែនជាជំរើសដ៏ល្អប្រសើរនោះទេ ព្រោះថាការតមអាហារនឹងធ្វើអោយអ្នកបាត់បង់ជីវជាតិនៅក្នុងខ្លួន។ លើសពីនេះទៀតវាអាចធ្វើអោយអ្នកខូចក្រពះទៀតផង។ ប្រសិនបើអ្នកចង់ធ្វើការសម្រកទំងន់ ដោយគ្មានការតមអាហារ ដូច្នេះភេសជ្ជៈមួយប្រភេទនេះធានាថាសក្តិសមចំពោះអ្នកបំផុត៖

 

គ្រឿងផ្សំ៖
-ម្សៅ oatmeal ១២៥ក្រាម
-ទឹករ៉ែ ១/២ លីត្រ
-ទឹកក្រូចឆ្មារស្រស់ៗ ១/២ លីត្រ
-ផ្លែប៉ោម ២ ផ្លែ (យកផ្លែប៉ោមពណ៌បៃតង)

វិធីធ្វើ៖
ចិតផ្លែប៉ោមជាដុំតូចៗ។ ដាក់ចូលទៅក្នុងម៉ាស៊ីនកិន ហើយចាក់ទឹករ៉ែចូល, បន្ថែមម្សៅ oatmeal ចូលហើយក្រឡុកវាទាល់តែម៉ត់។ ចាក់ល្បាយដែលកិនរួចចូលទៅក្នុងចាន ហើយច្របាច់ក្រូចឆ្មារចូល កូរវាអោយសព្វល្អ។ ញុំាវាពេលណាក៏បានដែរ។ ប្រសិនបើអ្នកចង់ញុំាមុនពេលចូលគេងក៏បានដែរ។ ធ្វើវាញុំាជារៀងរាល់ថ្ងៃក្នុងរយៈពេល ៧ ថ្ងៃ។ អ្នកនឹងឃើញលទ្ធផល៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial