ពេលខ្លះ​ការ​ដើរ​ចេញ​វា​អាច​ហុច​ផល​ល្អ​ជាង​ការ​ឱប​ក្រសោប​ក្តីសុខ​ដ៏​តូច​មួយ ប្តូរ​នឹង​ការឈឺចាប់រាប់លាន រាប់សែន!!

ជា​ទូទៅ ដោយ​សារ​តែ​ការ​ស្រឡាញ់​ខ្លាំង​ពេក ធ្វើ​ឱ្យ​មនុស្សម្នាក់​ព្យាយាម​ឱប​ក្រសោប​ក្តីទុក្ខ​គ្រប់​យ៉ាង​តែ​ម្នាក់​ឯង ហើយ​ប្តូរ​មក​វិញ​នូវ​ក្តី​សុខ​ដ៏​តិច​តួច​បំផុត ដោយ​ពុំ​ព្រម​ចាក​ចេញ​ជា​ដាច់ខាត​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ទោះបី​ជា​ដឹង​ថា គេ​ឈប់​ស្រឡាញ់​ខ្លួន​ក៏​ដោយ។

ការ​ធ្វើ​បែបនេះ​បង្ហាញ​ថា យើង​ជា​មនុស្ស​ដែល​តស៊ូ ជា​មនុស្ស​ដែល​មាន​ក្តី​ស្រឡាញ់ មិន​ចេះ​ប្រែ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​ដែរ គឺ​ជា​ការ​ធ្វើ​បាប​ខ្លួន​ឯង​ខ្លាំង​បំផុត ជា​ពិសេស​ទៀត​នោះ ជីវិត​របស់​ខ្លួន​ហាក់​ដូច​ជា បាត់​បង់​នូវ​សម្រស់​ទាំង​ស្រុង។

តែ​យើង​គួរ​គិត​ផង​ដែរ​ថា ជីវិត​ជា​ជម្រើស​បើ​អ្នក​ស្ម័គ្រ​ចិត្ត​ឱ្យ​ជីវិត​ខ្លួនឯង​ស្រស់​បំព្រង​ជីវិត​អ្នក​នឹង​ទៅ​តាម​នោះ​ដែរ តែ​បើ​អ្នក​ជ្រើស​ឱ្យ​ជីវិត​ខ្លួន​ឯង​ទទួល​យក​តែ​រឿង​ពិបាក​ចិត្តពេញ​មួយ​ជីវិតៗ​អ្នក​ក៏​ទៅ​តាម​នោះ​ដែរ។

ការ​ឱប​ក្រសោប​ក្តីទុក្ខ​តែ​ម្នាក់​ឯង ឯ​មនុស្សដែល​ខ្លួន​ស្រឡាញ់​មិន​បាន​ខ្វល់​វា​ក៏​គ្មាន​ផល​ចំណេញ​ច្រើន​នោះ​ដែរ ទោះ​បី​ជា​គេ​តែង​និយាយ​ថា ក្តីស្រឡាញ់​មិន​ត្រូវ​ទាម​ទារ​ការ​តប​ស្នង ឬ​ផល​ចំណេញ​ក៏​ដោយ តែ​យើង​ណា​ធាតុ​ពិត​ក្តី​ស្រឡាញ់​ត្រូវតែ​មាន​អំពើ​ឆ្លើយ​តប​ទៅ​វិញ​ទៅ​មក​ទើប​ជា​ក្តី​ស្រឡាញ់​ពេញ​លេញ។ វា​ជា​ការ​ពិត​ណាស់​ដែល​ថា ជួន​កាល​ដើរ​ចេញ​ជា​រឿង​ល្អ ហើយ​ទទួល​បាន​ផល​ល្អ​ជាង​នៅ​ប្រឹង​បៀម​ក្តីទុក្ខ​សោក​រ៉ាំរៃ​ហើយ​ទទួល​បាន​តែ​ការ​ខកចិត្ត ឈឺ​ចាប់​ជាង​សប្បាយ​ចិត្ត។ ក្តីសុខ​តែ​បន្តិច ឯ​ក្តី​ទុក្ខ​កើន​ទ្វេ​លើស​ក្តីសុខ​វា​មិន​សមាមាត្រ​គ្នា​នោះ​ទេ ក្តី​សុខ​ពិត​ក៏​ពុំអាច​កើត​ឡើង​ពិត​ប្រាកដ​បាន​ដែរ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial