កុំ​ភ្លេច​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​ខ្លូន​ឯង ទោះបី​ជា​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ!!!

វាជា​រឿង​ពិត​មួយ​ដែល​មិន​អាច​ប្រកែក​បាន​ដែល​ថា មនុស្ស​ភាព​ច្រើន​តែងតែ​មាន​អារម្មណ៍​អស់​សង្ឃឹម​នៅ​ពេល​ដែល​ពួក​គេ​ជួប​ស្ថានភាព​លំបាក​ជា​រឿយៗ នៅ​ក្នុង​ជីវិត។ ជួន​កាល​ទៀត​អ្នក​ខ្លះ រហូត​ដល់​លែង​ចង់​បន្ត​នូវ​ដំណើរ​ជីវិត​របស់​ខ្លួន​ទៀត​ក៏​មាន​ដោយ​សារ​តែ​បញ្ហា​ជីវិត។

ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ត្រូវ​គិត​ថា ភាព​ជា​មនុស្សគេច​មិន​រួច​ទេ នូវ​វិបត្តិ​គ្រាន់តែ​ថា តិច ឬ​ច្រើន រយៈពេល​វែង ឬ​ខ្លី​តែ​ប៉ុណ្ណោះ។ ជាពិសេស​ទៀត​នោះ យើង​ត្រូវ​ដឹង​ថា រាល់បញ្ហា គឺ​សុទ្ធតែ​មាន​ដំណោះស្រាយ​ទាំង​អស់ ជួនកាល​បញ្ហា​ខ្លះ យើង​ត្រូវ​ប្រើ​លុយ ដើម្បី​ដោះស្រាយ ឯ​បញ្ហាខ្លះ​ទៀត​យើង​ត្រូវការ​អ្នក​ជំនាញ ក្នុង​ការ​ដោះ​ស្រាយ ​ត្រូវ​ការ​ពេល​វេលា ស្ថានភាព​ផ្សេងៗ​ជា​ដើម។ ហើយ​ប្រសិន​បើ​បញ្ហានោះ​វា​ពិបាក​រហូត​ដោះស្រាយ​ពុំ​ចេញ​យ៉ាង​ណា​ក៏​ដោយ ពេល​ខ្លះ យើង​ក៏​ត្រូវ​បណ្តោយ​ឱ្យ​ទៅ​តាម​យថា​កម្មចុះ ហើយ​សូម​កុំព្យាយាម​ចង ឬ​ឃុំខ្លួន​ឯង​ជា​មួយ​បញ្ហា​អី ព្រោះថា កើត​មួយ​ជាតិ​ជា​មនុស្ស គឺ​ពិតជា​មាន​តម្លៃ ហើយត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​ជីវិត​ខ្លួន​ឯង​មាន​ភាព​សប្បាយ​ចិត្ត​ច្រើន​ជាង​ពិបាក​ចិត្ត។

ជួន​កាល​ការ​ឱប​ក្រសោប​ក្តីទុក្ខ អស់​សង្ឃឹម ក្នុង​ជីវិត​វា​មិន​បាន​ធ្វើ​ឱ្យ​ជីវិត យើង​ប្រសើរ​ឡើង​នោះ​ទេ។ គន្លឹះ​តែ​មួយ​គត់​សម្រាប់​បន្ត​ក្តី​ស្រមៃ ឱ្យ​មាន​សង្ឃឹម​ឡើង​វិញ គឺ​យើង​ត្រូវតែ​ចេះ​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​ខ្លួន​ឯង​ជា​និច្ច ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ​ យើង​មិន​ត្រូវ​បំផ្លាញ​ឱ្យ​ខ្លួន​ឯង​ឱ្យធ្លាក់ ក្នុង​ស្ថានភាព​ឈឺ​ចាប់​មួយ​ជីវិត​នោះ​ដែរ។ កម្លាំង​ចិត្ត​ពី​ខ្លួន​ឯង​មាន​ថាមពល​ជាង​កម្លាំង​ក្រៅ​ខ្លួន​ទៅ​ទៀត ស្រឡាញ់​ខ្លួន​ឯង​ច្រើនៗ​ជា​រឿង​ល្អ​បំផុត!!!….

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial