ពី​នារី​ម្នាក់៖ បើ​ស្រឡាញ់​មនុស្សស្រី​ត្រូវ​ចេះ​គោរព និង​ឱ្យ​តម្លៃ​ដល់​នាង និង​គ្រួសារ​របស់​នាង!!!

បុរស​ទាំងឡាយ​ ត្រូវ​ដឹង​​ថា​មនុស្សស្រី មិន​ត្រូវ​ការ​តែ​ក្តីស្រឡាញ់​តែ​ម្យ៉ាង​នោះ​ទេ តែ​អ្វី​ដែល​នាង​ចង់​បាន​ជាង​ក្តីស្រឡាញ់ ចំពោះ​នាង​ទៀត​នោះ គឺ​ការ​គោរព ផ្តល់​តម្លៃ​ដល់​នាង និង​គ្រួសារ​របស់​នាង។

ព្រោះ​បើ​គ្រាន់តែ​មាន​ចិត្ត​ស្រឡាញ់​នាង តែ​ពុំដែល​គោរព​ឱ្យ​តម្លៃនាង និង​គ្រួសារ វា​ពុំ​មែន​ជា​ក្តីស្រឡាញ់​ពិត​នោះ​ទេ។ ការស្រឡាញ់​ដែល​មាន​តម្លៃ​បំផុត សម្រាប់​មនុស្ស​ស្រី គឺ​ការផ្តល់តម្លៃ កិត្តិយស​ដល់​នាង​ជា​ពិសេស គឺ​គ្រួសារ​នាង។

បើបុរស​ម្នាក់​មាន​ត្រឹមក្តី​ស្រឡាញ់ ចំពោះ​នារី​ម្នាក់​តែ​គេ​ពុំបាន​ផ្តល់តម្លៃ​ការ​យក​ចិត្ត​ទុកដាក់ ចំពោះ​គ្រួសារ​នាង​ទេ គេ​ក៏​ពុំគួរ​នឹង​ទទួល​បាន​ក្តីស្រឡាញ់​ពី​នាង​វិញ​ដែរ។ មនុស្សស្រី​នាង​កាន់​តែ​ស្រឡាញ់ គោរព​បុរស​ម្នាក់ នៅពេល​ដែល​បុរស​ម្នាក់​នោះ ព្រម​ទទួល​យក​រឿង​គ្រប់​យ៉ាង​ពី​នាង និង​គ្រួសារ​នាង។

នាង​ត្រូវការ​តម្លៃ​សម្រាប់​គ្រួសារ មិនមែន​ចង់​បាន​ត្រឹមក្តី​ស្រឡាញ់ ហើយ​ព្រម​ឱ្យ​មនុស្ស​ដែល​នាង​ស្រឡាញ់ មើល​ងាយ​គ្រួសារ​របស់​នាង​នោះ​ទេ។ ការគោរព​ឱ្យ​តម្លៃ​នាង និង​គ្រួសារ​ជា​ក្តីប្រាថ្នានៃ​ស្រ្តីគ្រប់​រូប ហើយនាង​នឹង​តបស្នង​ដល់​បុរស​ម្នាក់​នោះ នូវ​ការ​គោរព ផ្តល់តម្លៃ លើក​ស្ទួយ​កិត្តិយស និង​រស់នៅ​រួម​សុខរួម​ទុក្ខ​អស់​មួយ​ជីវិត។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial