គ្រូពេទ្យដាស់តឿនថា កុំផឹកគ្រឿងស្រវឹង នៅក្នុងអំឡុងខែរងារ

មនុស្សជាច្រើនផឹកគ្រឿងវឹងដើម្បីកំដៅរាងកាយ, ប៉ុន្តែលោកវេជ្ជបណ្ឌិត Withit ប្រធានមន្ទីរពេទ្យនៃ Buriram Provincial Public Health Office បានដាស់តឿនដល់មនុស្សដែលផឹកស្រាដើម្បីកំដៅរាងកាយនៅរដូវរងារ ដោយលោកលើកឡើងថា វាមិនត្រឹមត្រូវទេ ហើយវាពិតជាបង្កគ្រោះថ្នាក់ដល់សុខភាព។

ស្រាមិនត្រឹមតែមិនអាចកំដៅរាងកាយបានប៉ុណ្ណោះទេ, ប៉ុន្តែលោកវេជ្ជបណ្ឌិត Withit បាននិយាយថាវានឹងធ្វើអោយតម្រងនោមខូច ហើយមានគ្រោះថ្នាក់ដល់ប្រព័ន្ធរំលាយអាហារទៀតផង។ លើសពីនេះ, ការផឹកស្រានៅរដូវរងារអាចបង្កគ្រោះថ្នាក់ ដោយសារតែរាងកាយអាចនឹងកន្ត្រាក់។ លោកវេជ្ជបណ្ឌិត Withit និយាយថា, «អ្នកគួរតែកំដៅរាងកាយដោយការពាក់សំលៀកបំពាក់ក្រាសៗ រឺដណ្តប់ភួយ, ហាត់ប្រាណ, រឺញុំាអាហារក្តៅៗជាដើម»។ លោកថែមទាំងលើកឡើងថាស្ថិតិបានបង្ហាញពីកំណើននៃការស្លាប់ ដែលទាក់ទងនឹងការផឹកស្រានេះផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial