ដឹងទេ? អាហារ​សមុទ្រ​ស្រស់ៗ ផ្ដល់​អត្ថប្រយោជន៍​ច្រើន ចំពោះ​សុខភាព

អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​មិន​ធ្លាប់​ដឹង​ទេ​ថា អាហារ​សមុទ្រ​ស្រស់ៗ ក្រៅ​ពី​សំបូរ​ជាតិ​ប្រូតេអ៊ីន និង​ងាយ​ធ្វើ​ឲ្យ​ក្រពះ​រំលាយ​ហើយ​នោះ វា​ក៏​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​ផ្សេង​ទៀត​ផង​ដែរ ដូច​ជា៖

– វីតាមីន B12៖ ជួយ​ថែរក្សា​​ប្រព័ន្ធ​សរសៃ​ប្រសាទ និង​ជួយ​ដល់​ការ​ផលិត​កោសិកា​ថ្មី ជំនួស​ឲ្យ​កោសិកា​ចាស់។
– អ៊ីយ៉ូដ ជួយ​គ្រប់​គ្រង​ដល់​ការ​អភិវឌ្ឍ លូតលាស់​នៃ​ខួរ​ក្បាល និង​រាងកាយ ដែល​វា​សំបូរ នៅ​ក្នុង​សត្វ​សមុទ្រ​មាន​សំបក ដូចជា ក្ដាម បង្កង បង្គា ជា​ដើម។

– ជួយ​ឲ្យ​ដំបៅ​ឆាប់​ជា​សះស្បើយ ជួយ​ថែបំប៉ន​សក់ និង​ស្បែក ហើយ​ព្រម​ទាំង​ផ្ដល់​ផល​ប្រយោជន៍​ចំពោះ​សុខ​ភាព​ផ្លូវ​ភេទ​ថែម​ទៀត​ផង។
– អូមេហ្គា​៣ ជួយ​មិន​ឲ្យ​ឈម​កក​ស្ទះ និង​ធ្វើ​ឲ្យ​ខួរ​ក្បាល​ភ្លឺថ្លា ដែល​សំបូរ​នៅ​ក្នុង​ត្រី​សមុទ្រ​ដូច​ជា ត្រី​ប្លាធូ​ជា​ដើម។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial