ហេតុអ្វី​ប្រុសៗ​ចូល​ចិត្ត​ញ៉ែ​ស្រី​ផ្សេង ទោះ​បី​ជា​ខ្លួន​ឯង​មាន​សង្សារ​រួច​ហើយ?

ជា​ធម្មជាតិ មនុស្ស​ស្រី​តែង​ស្មោះ​ត្រង់​ជាង​មនុស្ស​ប្រុស ពិសេស​ក្នុង​រឿង​ស្នេហា។ ពេល​ខ្លះ បុរស​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​មួយ​មិន​គ្រប់ បាន​ដប់​មិន​ស្កល់។

តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​ឆ្ងល់​ដែរ​ទេ ហេតុ​អ្វី​បាន​ជា​បុរស​ដែល​មាន​សង្សារ​ហើយ នៅ​ឆ្លៀត​ទាក់​ទង​ជា​មួយ​ស្រី​ផ្សេង​ទៀត? ខាង​ក្រោម​នេះ គឺ​ជា​ហេតុ​ផល​មួយ​ចំនួន​ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​ដឹង!!!

១. បុរស​តែង​ចង់​ស្គាល់​រស​ជាតិ​ថ្មីៗ៖ បុរស​ឆាប់ជិន​ណាយ​នឹង​សង្សារ​របស់​ខ្លួន​ណាស់។ ពេល​ខ្លះ​អាច​និយាយ​បាន​ថា គេ​ចង់​សាកល្បង​ជា​មួយ​នារី​ផ្សេង​ទៀត។
២. មើល​ឃើញ​ថា នារី​ផ្សេង​ទៀត​ស្អាត​ជាង​សង្សារ៖ ដូច្នេះ​ហើយ គេ​ក៏​ចាប់​ផ្ដើម​ដាក់​ចិត្ត​ស្រឡាញ់​អ្នក​ផ្សេង​តែ​ម្ដង។ ចំណុច​នេះ គ្មាន​ហេតុ​ផល​អ្វី​ផ្សេង ក្រៅ​ពី​ឃើញ​គេ​ស្អាត​ជាង​សង្សារ​របស់​ខ្លួន​ឡើយ។

៣. នៅ​ឆ្ងាយ​ពី​គ្នា​យូរៗ​ទៅ ក៏​បែក​ចិត្ត៖ ដូច​ពាក្យ​ចាស់​លោក​ពោល​ថា ឃ្លាត​កាយ​ណាយ​ចិត្ត។ គេ​ចាប់​ផ្ដើម​លែង​ខ្វល់​ពី​សង្សារ​របស់​ខ្លួន ហើយ​ក៏​ទៅ​រក​នារី​ម្នាក់​ផ្សេង​ទៀត។
៤. ត្រៀម​ទុក​ពេល​បាត់​បង់៖ បុរស​មួយ​ចំនួន​ស្រឡាញ់​នារី​ពីរ បី ម្នាក់​ឯង ព្រោះ​ដើម្បី​ទុក​ជា​កង់​សាគួរ បើ​គេ​បែក​មួយ​ហើយ នឹង​រក​មួយ​ទៀត​បាន​ភ្លាម។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial