បែក​ធ្លាយ​រូប​រាង​របស់​ Nokia 9 អាច​នឹង​បំពាក់​កាមេរ៉ា​ភ្លោះ

កាល​ពី​ថ្មី​ៗ​នេះ​មាន​​ពាក្យ​ចចាម​អារ៉ាម​អំពី​ស្មាតហ្វូន Nokia​ បាន​លេច​ឡើង​នៅ​លើបណ្តាញ​អ៊ីនធឺណែតរួ​មជា​មួយនឹង​រូបភាព​ជាច្រើន​ដែល​បាន​បង្ហាញ​ចេញ​ពី​ប្រភព​គេហទំព័រ​ក្រៅ​ស្រុក​។

ជាក់​ស្ដែង​រូបភាព​មួយដែល​ត្រូវបាន​គេសន្និ​ដ្ឋាន​ថា​ជា​ស្រោម​ទូរស័ព្ទ​ Nokia 9 ​ដែល​បានលេច​ធ្លាយ​​​ចេញ​ពីប្រទេស​ចិន។ រូបភាព​នេះ​បញ្ជាក់​ពីព័ត៌មាន​មួយ​ចំនួន​អំពីទូរស័ព្ទ​ដែល​បានលេចឡើងកាល​ពីសប្តាហ៍មុន​ដូចជាការតំឡើង​កាមេរ៉ាពីរ​ និងការកំណត់ទីតាំងនៃការ​ស្កេន​ម្រាមដៃ​នៅខាង​ក្រោម​​​​កាមេរ៉ាផ្នែក​ខាង​ក្រោយ​តែ​ម្ដង​​​។

ទោះ​បី​ជា​យ៉ាង​ណា​វា​នៅមិនទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​រូបភាព​បង្ហាញ​​​ផ្នែកខាងក្រោម​ និងផ្នែក​ខាងលើនៃ​ស្រោម​ទូរស័ព្ទ Nokia 9 ​ដែល​គេ​បាន​សន្និដ្ឋាន​​ថា​​ថា​ក្រុម​ហ៊ុន​​​នឹងបំបាត់​រន្ធ​ដោត 3.5 មីលីម៉ែត្រ សម្រាប់ប្រភេទ USB Type-C ៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial