Iniesta ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​​របស់​ខ្លួន​ឲ្យ​ Barca លត់​ Malaga ២-0

កីឡាករ​ Andres Iniesta បាន​​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​របស់​​ខ្លួន​ឲ្យ​ Barcelona ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​​កន្លង​មក​នេះ​ ខណៈ​ដែល​ក្រុម​អ្នក​មាន​បុណ្យ​មួយ​នេះ​បាន​ផ្ដួល​ Malaga ២-០ នៃ​ជំនួប​ក្នុង​លីក​កំពូល​របស់​អេស្ប៉ាញ​ «La Liga» ។

Barcelona បាន​​នាំ​​មុខ​មួយ​គ្រាប់​មុន បន្ទាប់​ពី​កីឡាករ​ Gerard Deulofeu ស៊ុត​​បញ្ចូល​ទី​គ្រាប់​ដំបូង​​បង្អស់​របស់​ខ្លួន​ឲ្យ​ Barcelona និង​គ្រាប់​ទី​ ២ ស៊ុត​បាន​សម្រេច​ដោយ​ Iniesta ដែល​មិន​ដែល​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​សោះ​ឲ្យ​​​ Barca តាំង​ពី​រដូវកាល​ ២០១៥ គឺ​​ជិត​ចូល​​ ២ រដូវកាល​ទៅ​ហើយ​​ ក្រោយ​ការ​​បញ្ចូន​យ៉ាង​ស្អាត​ពី​កីឡាករ​ Lionel Messi ។

Malaga ដែល​មិន​មាន​ឱកាស​ក្នុង​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​​ Barcelona ទាល់​តែ​សោះ​នោះ​​ពេល​នេះ​នៅ​តែ​​ឈរ​នៅ​បាត​តារាង​នៃ​ក្របខ័ណ្ឌ​ La Liga ដោយ​មាន​តែ​មួយ​ពិន្ទុ​ឲ្យ​គត់​នៅ​ក្នុង​ដៃ​។

ចំណែក​ Barcelona ​បន្ត​ឈរ​លើ​កំពូល​តារាង​​ដោយ​ឈ្នះ​ពិន្ទុ​ក្រុម​ Valencia ដែល​ឈរ​នៅ​ចំណាត់​​ថ្នាក់​លេខ​ ២ នោះ​ចំនួន​ ៤ ពិន្ទុ​ ខណៈ​ដែល​​ក្រុម​យក្សស​ Real Madrid ដែល​ត្រៀម​ប្រកួត​ជាមួយ​ Eibar នា​ថ្ងៃ​អាទិត្យ​នេះ​នោះ​​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ៣ ដោយ​​​តាម​ពី​ក្រោយ​ Valencia ចំនួន​ ៤ ពិន្ទុ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial