ក្រោយ​ចាញ់​​ Huddersfield លោក​ Mourinho ថា​ Man Utd លេង​អន់​ជាង​ប្រកួត​មិត្តភាព​​ទៅ​ទៀត​

លោក​ Jose Mourinho អ្នក​ចាត់​ការ​ទូទៅ​នៃ​ក្រុម​បិសាច​ក្រហម​ Manchester United បាន​និយាយ​ថា​អាកប្បកិរិយា​របស់​​ក្រុម​គាត់​ អំឡុង​ពេល​​បរាជ័យ​ ២-១ ក្រោម​ថ្វី​ជើង​ Huddersfield គឺ​អាក្រក់​ជាង​ការ​ប្រកួត​មិត្ត​ភាព​ទៅ​ទៀត​។

Huddersfield បាន​នាំ​មុខ​ ២ គ្រាប់​មុន​​ក្នុង​តង់​ទី​មួយ​ មុន​ពេល​​កីឡាករ​ Marcus Rashford បាន​ព្យាយាម​​បំប៉ើង​សំណាញ់​ទី​ Huddersfield បាន​សម្រេច​មួយ​គ្រាប់​​ឲ្យ​ Man Utd នៅ​ក្នុង​តង់​ទី​ ២ បន្ទាប់​ពី​នោះ​​ការ​ប៉ុន​ប៉ង​រក​គ្រាប់​បាល់​បញ្ចូល​ទី​បន្ថែម​ពី​ Man Utd គឺ​មិន​បាន​សម្រេច​​​ឡើយ​ ខណៈ​ដែល​ ៣ ពិន្ទុ​ពី​ការ​ប្រកួត​នោះ​ត្រូវ​បាន​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ Huddersfield ។

បរាជ័យ​ប្រកួត​ដំបូង​របស់​ Man Utd នៃ​រដូវកាល​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ចាញ់​​ក្រុម​កំពូល​តារាង​ Premier League ​គឺ​ក្រុម​មេឃ​ខៀវ​ Manchester City ចំនួន​ ៥ ពិន្ទុ​ ខណៈ​ដែល​ក្រោយ​ចប់​ការ​ប្រកួត​លោក​ Mourinho ថា​បរាជ័យ​នេះ​គឺ​មក​ពី​ការ​​​លេង​របស់​ក្រុម​គាត់​​អន់​ពេក​។

“នៅ​ពេល​អ្នក​ចាញ់​ការ​ប្រកួត​ណា​មួយ​ គឺ​មក​ពី​អាកប្បកិរិយា​នៃ​ការ​ប្រកួត​ ដែល​​វា​ពិត​ជា​អាក្រក់​មែន​ទែន​។” អតីត​គ្រូ​បង្វឹក​ក្រុម​តោ​​ខៀវ​ Chelsea រូប​នេះ​​បាន​មាន​ប្រសាសន៍​។ “ហើយ​ខ្ញុំ​មិន​បាន​ទាំង​ចង​ចាំ​ផង​​នូវ​ការ​ប្រកូត​មិត្តភាព​កាល​ពី​​អាកប្បកិរិយា​លេង​​របស់​ពួក​យើង​​នៅ​អន់​ខ្លាំង​។”

“យើង​​​គួរ​តែ​អាច​រក​បាន​គ្រាប់​ទី​ពីរ​​​ ហើយ​​អាច​នឹង​ត្រូវ​បាន​ស្មើ​ក្នុង​ការ​ប្រកួត​ជាមួយ​ Huddersfield ។” Mourinho បាន​បន្ថែម​។ “ប៉ុន្តែ​ជាក់​ស្ដែង​យើង​​​សាក​សម​នឹង​ទទួល​បាន​លទ្ធផល​បែប​នេះ​។”

យ៉ាង​ណា​​មិញ​បុរស​​សញ្ចាតិ​ព័រទុយហ្គាល់​រូប​នេះ​​​សូម​មិន​ធ្វើ​ការ​រិះ​គន់​​កូន​ក្រុម​របស់​ខ្លួន​​ជា​សាធារណៈ​ទេ​ ប៉ុន្តែ​ថា​គាត់​នឹង​វិភាគ​ការ​ប្រកួត​នោះ​ឡើង​វិញ​​ បន្ទាប់​មក​​​​បើ​សិន​​ជា​​ចាំ​បាច់​​​ គាត់​នឹង​​រិះ​គន់​ពួក​គេ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial