បុរស​ម្នាក់​ស្ទើរ​តែ​ស្លាប់​បាត់​បង់​ជីវិត ដោយ​សារ​ត្រី​មួយ​ក្បាល​នេះ!!!

អ្នក​នេសាទ​ម្នាក់​ស្ទើរ​តែ​ស្លាប់​បាត់​បង់​ជីវិត បន្ទាប់​ពី​គាត់​បាន​រអិល​ចុះ​ទៅ​ក្នុង​ទឹក​ដោយ​អចេតនា។ បុរស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​លាស់​ម្នាក់​នោះ មាន​អាយុ ២៨ ឆ្នាំ ហើយ​នៅ​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ គឺ​គាត់​នឹង​ដាច់​ខ្យល់​ស្លាប់តែ​ម្ដង ព្រោះ​គាត់​ឈប់​ដក​ដង្ហើម​រហូត​ដល់ ៣ នាទី។

នៅ​ពេល​ដែល​បុរស​ម្នាក់​នោះ​រអិល​ចូល​ទៅ​ក្នុង​ទឹក មាន​ត្រី​មួយ​ក្បាល ដែល​មាន​ប្រវែង​​រហូត​ដល់​ទៅ ៦ អ៊ីន (inch) បាន​ចូល​ក្នុង​បំពង់ក​របស់​គាត់។

ក្រុម​គ្រូ​ពេទ្យ​បាន​ព្យាយាម​ប្រើប្រាស់​ឧបករណ៍ ដើម្បី​ទាញ​កន្ទុយ​ត្រី ដែល​មើល​ឃើញ​នៅ​ក្នុង​បំពង់​ក​របស់​គាត់។ គ្រូពេទ្យ​បាន​ព្យាយាម​ទាញ​យក​ត្រី​ពី​បំពង់ក​បុរស​ម្នាក់​នោះ​រហូត​ដល់ ៥ដង ហើយ​វា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់ ដោយ​សារ​វា​ត្រូវ​ស្ទះ​ជាប់​ដោយ​ស្រកាត្រី។

នៅ​ពេល​ដែល​យក​ត្រី​ចេញ​ពី​បំពង់​ក​បាន​សម្រេច​នោះ បុរស​ជន​រង​គ្រោះ បាន​ឈប់​ដក​ដង្ហើម​អស់​រយៈ​ពេល ៣ នាទី ហើយ​ក្រុម​គ្រូពេទ្យ​ក៏​ប្រញាប់​ដឹក​អ្នក​ជម្ងឺ ទៅ​កាន់​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់។ ហើយ​ជា​ចុង​ក្រោយ គាត់​បាន​រួច​ផុត​ពី​សេចក្ដី​ស្លាប់។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial