ប៉ូលីសក្រុង​ Los Angeles ប្រើ​យន្ដ​ហោះ​ Drone ដើម្បី​បំពេញ​បេសកកម្ម

កាសែត Los Angeles Times បាន​រាយ​ការណ៍​ថា​គណៈ​កម្មការ​ប៉ូលីសក្រុង​ Los Angeles បាន​​អនុញ្ញាតឱ្យក្រុម​ LAPD ប្រើយន្តហោះ Drone ក្នុង​​អំឡុង​បេសកកម្ម​ការ​ងារ​។

ការធ្វើ​បែបនេះ​នឹងធ្វើឱ្យក្រុម​ LAPD ក្លាយ​ជា​កម្លាំងប៉ូលីស​អាមេរិក​ធំ​បំផុត​ប្រើយន្ត​ហោះ Drone នេះ​។ ពួកគេ​នឹងត្រូវបាន​ដាក់ពង្រាយ​សម្រាប់​ការស្វែង​រកពីលើអាកាស និងប្រមូលព័ត៌​មាន​សម្ងាត់ក្នុង​ស្ថានភាពតាន​តឹង។

យន្ត​ហោះ​ Drone ​ក៏​នឹងត្រូ​វបានប្រើ​នៅក្នុង​បេសកកម្មរុករក និងសង្គ្រោះ​ផង​ដែរ​។ រាល់ការហោះ​ហើរត្រូវតែត្រូវបានអនុម័តឯក​សារ និងពិនិត្យ​ឡើងវិញយោង​ទៅតាម Engadget ។ កាសែត Los Angeles Times បានរាយការណ៍​ថាគណៈកម្មការ​ប៉ូលីស​នឹងទទួល​បានរបាយ​ការណ៍ប្រចាំ​ត្រីមាស​ដែលនឹង​ត្រូវបង្ហាញជា​សាធារណៈ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial