សញ្ញាដំបូងទាំង ៣ ធំៗ ដែលប្រាប់ថា ឈាមរបស់អ្នកលើសជាតិស្ករ

អាហារកែច្នៃដែលអ្នកទទួលទានរាល់ថ្ងៃនេះ, វាពិតជាពិបាកក្នុងការដឹងថា តើវាមានបរិមាណនៃជាតិស្ករ ដែលនៅកកកុញនៅក្នុងឈាមរបស់យើងខ្លាំងណាស់។ មានជាតិស្ករច្រើនពេកអាចនាំអោយកើតជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ។ ប្រសិនបើអ្នកកំណត់សម្គាល់ឃើញមានរោគសញ្ញាទាំង ៣ ខាងក្រោមនេះមាននៅក្នុងរាងកាយរបស់អ្នក សូមប្រញាប់រុសរាន់ទៅជួបគ្រូពេទ្យ៖

១. ចេះតែមានអារម្មណ៍ថាឃ្លានគ្រប់ពេលវេលា
ចេះតែមានអារម្មណ៍ថាឃ្លានពេញមួយថ្ងៃ (បើទោះបីជាអ្នកញុំារួចហើយក៏ដោយ) ជាសញ្ញាប្រាប់ថាលើសជាតិស្ករនៅក្នុងចរន្ដឈាម។

២. ស្រេកទឹកខុសពីធម្មតា
មិនថាអ្នកផឹកច្រើនប៉ុណ្ណាទេ, អ្នកនៅតែមានអារម្មណ៍ថាស្ងួតមាត់។ នេះគឺជាសញ្ញាដ៏សំខាន់ ដែលប្រាប់ថារាងកាយរបស់អ្នកត្រូវការបន្សាប និងសម្អាត។

៣. នោមញឹក
រាងកាយកំចាត់ជាតិពុលតាមរយៈទឹកនោម, ហើយការនោមញឹកខុសពីធម្មតា នោះមានន័យថារាងកាយរបស់អ្នកកំពុងព្យាយាមបំបាត់ជាតិស្ករលើស។

ថ្វីត្បិតតែទាំងនេះជារោគសញ្ញាទូទៅនៃជាតិស្ករក្នុងឈាមក៏ដោយ ប៉ុន្តែរោគសញ្ញាទាំងនេះក៏អាចទាក់ទងទៅនឹង
បញ្ហាសុខភាពផ្សេងទៀតដូចជាការថប់បារម្ភជាដើម៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial