ជំងឺធ្ងន់ធ្ងរទាំង ៦ មុខដែលនឹងកើតមានឡើង ចំពោះរាងកាយរបស់អ្នក នៅពេលដែលអ្នកគេងមិនគ្រប់គ្រាន់

ជាធម្មតានៅពេលដែលអ្នកគេងមិនស្កប់ស្កល់ នៅពេលដែលយប់ អ្នកតែងតែជួបប្រទះនឹងបញ្ហាទ្រត់ទ្រាមរាងកាយ, ខ្សោយចង់សន្លប់, ឈឺចាប់សាច់ដុំ និង អសមត្ថភាពទូទៅក្នុងការគិត រឺខ្សោយមុខងារគិត។ ជាក់ស្តែងអ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះគឺ អ្នកដែលគេងមិនគ្រប់គ្រាន់នឹងប្រឈមមុខនឹងជំងឺដូចជា៖

១. ជំងឺបាត់បង់ការចងចាំ
អ្នកស្រាវជ្រាវរកឃើញថា ការគេងមិនគ្រប់គ្រាន់ផ្សារភ្ជាប់ទៅនឹង ជំងឺបាត់បង់ការចងចាំ។ ការស្រាវជ្រាវដូចគ្នានេះដែរបានធ្វើការសន្និដ្ឋានថា ការគេងមិនគ្រប់គ្រាន់ក៏ធ្វើអោយជំងឺនេះមានការវិវត្តន៍ផងដែរ។

២. ជំងឺមហារីកក្រពេញប្រូស្តាត
នៅក្នុងការសិក្សាមួយ ដែលធ្វើទៅលើបុរសអ៊ីស្លង់ប្រមាណជា ២,៤២៥នាក់ ដែលនៅក្នុងចន្លោះពី ៦៧ ទៅ ៩៦ ឆ្នាំ, បានរកឃើញថាបុរសដែលមានបញ្ហាគេងមិនលក់ ប្រហែលជា ៦០ ភាគរយត្រូវបានរកឃើញថាកើតជំងឺមហារីកក្រពេញប្រូស្តាត។ ហើយតួលេខនេះក៏មានការកើនឡើង នៅពេលដែលអ្នករៀបរៀងបានរាយការណ៍ពីការលំបាកក្នុងការគេងលក់។

៣. ធាត់លើសទំងន់
ការសិក្សាជាច្រើនបានផ្សារភ្ជាប់នៃការគេងទៅនឹងការឡើងទំងន់។ នៅក្នុងអំឡុងពេលគេង, រាងកាយរបស់យើងបញ្ចេញអ័រម៉ូន ដែលអាចជួយគ្រប់គ្រងចំណង់អាហារ, ពង្រឹងការរំលាយអាហារ និងដំណើរការជាតិស្ករ។

ការគេងមិនគ្រប់គ្រាន់នឹងធ្វើអោយបាត់បង់តុល្យភាពនៃផ្នែកទាំងនេះ និងផ្នែកផ្សេងទៀតនៃគីមីសាស្ត្ររបស់រាងកាយរួមទាំង cortisol, អាំងស៊ុយ និង leptin។

Lipten គឺជាអ័រម៉ូនដែលប្រាប់ដល់ខួរក្បាលថាអ្នកទទួលអាហារគ្រប់គ្រាន់។ ហេតុដូច្នេះហើយការគេងមិនគ្រប់គ្រាន់អាចនាំអោយមានការឃ្លានអាហារ, បើទោះបីជាអ្នកញុំាឆ្អែតក៏ដោយ។

៤. ជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែមប្រភេទទី ២ អាចវិវត្តមកពីការគេងមិនគ្រប់គ្រាន់ ដោយសារតែការគេងមានឥទ្ធិពលទៅលើដំណើរការជាតិស្កររបស់រាងកាយ។

ការស្រាវជ្រាវបានរកឃើញថាការគេងបានតិចជាង ៨ ម៉ោងក្នុងមួយយប់ ធ្វើអោយដំណើរការនៃការកែច្នៃជាតិស្ករយឺតជាងអ្នកដែលគេងបាន ១២ ក្នុងមួយយប់។

៥. ជំងឺបេះដូង និងជំងឺលើសឈាម
មានភស្តុតាងជាក់ស្តែងនៃទំនាក់ទំនងរវាងបញ្ហាគេង និងជំងឺបេះដូង។ ការគេងមិនគ្រប់គ្រាន់រយៈពេលយូរអាចបណ្តាលអោយទៅជាការឡើងសម្ពាធឈាមរុំារ៉ៃ ដែលគេហៅថាជំងឺលើសឈាម, វាជាកត្តាហានិភ័យនៃជំងឺសរសៃឈាមបេះដូង។

៦. ជំងឺផ្លូវអារម្មណ៍់
ការគេងមិនលក់រុំារ៉ៃអាចនាំអោយមាន ជំងឺផ្លូវអារម្មណ៍រយៈពេលយូរដែលរួមមានជំងឺបាក់ទឹកចិត្ត, ជំងឺថប់បារម្ភ និងបញ្ហាផ្លូវចិត្ត៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial