ការ​សង​សឹង​ដ៏​ល្អ​បំផុត​របស់​មនុស្សស្រី ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ គឺ​ការ​ព្រម​អភ័យទោស​ឱ្យ​គ្រប់​យ៉ាង!!!

មនុស្សស្រី​ដែល​មាន​ចិត្ត​ស្មោះ​ស្រឡាញ់​មិន​ប្រួល​ប្រែ នាង​អាច​អត់ធន់ ក្នុង​រឿង​រ៉ាវ​គ្រប់​យ៉ាង​ចំពោះ​មនុស្ស​ដែល​នាង​ស្រឡាញ់។ នាង​នៅតែ​ព្រម​ទទួល​យក​បុរស​ម្នាក់ ដែល​ធ្លាប់​បាន​ធ្វើខុស​លើ​នាង​រាប់​មិន​អស់ នោះ​ក៏​ព្រោះ​តែ​បេះដូង​របស់​នាង​ស្រឡាញ់​នរណា​លែង​កើត​ហើយ នាង​មាន​ក្តីស្រឡាញ់​ចំពោះ​តែ​បុរស​ម្នាក់​នោះ។

ទោះបី​ពេល​ខ្លះ​មនុស្ស​ដែល​នាង​ស្រឡាញ់​ធ្វើ​ឱ្យ​នាង​យំ​សោក​សៅ ឈឺ​ចិត្ត​គ្រាំគ្រា​យ៉ាង​ណា​តែ​នាង​នៅ​តែ​ទ្រាំ​បាន ហើយ​ការ​សងសឹក​របស់នាង​ចំពោះ​បុរស​ម្នាក់​នោះ​គ្មាន​អ្វី​ក្រៅពី ការ​ភ័យទោស​នោះ​ទេ។

នាង​អាច​បំភ្លេច​រឿង​អាក្រក់​គ្រប់​យ៉ាង នាង​សុខចិត្ត​ទទួល​ទ្រាំ​ស្តាប់​ពាក្យ​សើច​ចំអក ​ការរិះគន់​ពី​មនុស្ស​ជុំវិខ្លួន ដើម្បី​តែ​មនុស្ស​ម្នាក់​ដែល​នាង​ស្រឡាញ់។ នាង​នឹង​មិន​ដែល​ធុញ​នោះ​ទេ ក្នុង​ការ​អភ័យទោស​ទោះ​ជា​បុរស​នោះ​ខុសរាប់​ពាន់​ដង​ក៏​ដោយ។ ជួន​កាល​នាង​ប្រាប់​ថា មិន​អាច​ដូច​ដើម​ទេ តែ​បេះដូង​នាង​បាន​អនុញ្ញាត​លើក​ទោស​ឱ្យ​បុរស​នោះ​ទៅ​ហើយ នាង​សុខ​ចិត្ត​យំ​ខ្សឹបខ្សួល​ដោយ​ព្រម​លើក​ទោស​មិន​រុញរា។ នេះ​ហើយ​ជា​អារម្មណ៍ និង​ក្តី​ស្រឡាញ់​ពិត​របស់​មនុស្សស្រី មាត់​ថា អត់ទេ តែ​ចិត្ត​អូខេ​ទៅ​ហើយ។ ក្តី​ស្រឡាញ់​ពិត អាច​អត់ឱន​ឱ្យ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​គ្រប់​យ៉ាង នេះ​ជា​វិធី​សង​សឹក​ដ៏​សមចិត្ត​បំផុត សម្រាប់​មនុស្សស្រី​ស្មោះ​ស្នេហ៍។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial