ចោរបន្លំខ្លួនជាខ្មោច ដើម្បីគេចពីកាមេរ៉ាសុវត្ថិភាព

បុរសម្នាក់បានលួចចូលទៅក្នុងអគារស្នាក់នៅមួយនៅក្នុងតំបន់ Jinjiang, ខេត្ត Fujian ដើម្បីប្រព្រឹត្តបទល្មើស។ នៅដែលខ្លួនឡើងដល់ជាន់ទី ២ ចោរូបនោះក៏ដឹងថានៅលើជាន់នេះ មានកាមេរ៉ាសុវត្ថិភាព គេក៏ដកថយទៅវិញ។ រំលងប្រហែលជា ២០ នាទីបុរសនោះក៏ត្រលប់មកម្តងទៀត, ប៉ុន្តែមកលើកនេះមិនមែនជាមនុស្សទេ។ គេបានបន្លំខ្លួនធ្វើជាខ្មោច ដោយរុំក្រណាត់សពេញទាំងខ្លួន និងក្បាលផងដែរ។

បន្ទាប់ពីការស៊ើបអង្កេត, ប៉ូលីសបានអោយដឹងថាជនសង្ស័យរូបនោះមានឈ្មោះថា Yang, គេបានកាត់វាំងននពីជាន់ទី ១ ដើម្បីទទូរធ្វើជាខ្មោច ហើយក៏បោះវាចោលបន្ទាប់ពីឆ្លងផុតពីកាមេរ៉ាសុវត្ថិភាព។ ទោះបីជាបុរសនោះខំលាក់បាំងអត្តសញ្ញាណរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏ប៉ូលីសនៅតាមចាប់គេបាននៅក្នុង​ apartment មួយកន្លែងនៅ Shishi បន្ទាប់ពីថ្ងៃកើតហេតុបាន ៤ ថ្ងៃ។ បុរសនោះបានសារភាពថាគាត់បានប្រព្រឹត្តបទឧក្រិដ្ឋចំនួនប្រាំពីរដងមកហើយៗក៏ត្រូវបានប៉ូលីសចាប់ឃុំខ្លួន៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial