ស្ត្រីពោះផ្ទៃម្នាក់បើកម៉ូតូរត់គេចខ្លួន បន្ទាប់ពីបើកម៉ូតូបុកក្មេងប្រុសអាយុ ៣ ឆ្នាំ

យោងតាមវីដេអូពី CCTV បានបង្ហាញរូបស្ត្រីពោះធំម្នាក់ បានជិះម៉ូតូគ្មានស្លាកលេខ បុកក្មេងប្រុសអាយុ ៣ ឆ្នាំ ដែលឆ្លងកាត់ថ្នល់ ប៉ុន្តែនាងមិនបានឈប់ម៉ូតូដើម្បីមើលក្មេងទេ តែបែរជាជិះម៉ូតូរត់គេចខ្លួនទៅវិញ។ ហេតុការណ៍នេះកើតឡើងនៅស្រុក Jieyang ខេត្តខ្វាងទុងប្រទេសចិន។ នៅពេលដែលម្តាយរបស់ក្មេងប្រុសរូបនោះ ប្រញាប់រត់មកលើកកូន, អ្នកបើកម៉ូតូក៏ជិះម៉ូតូរត់គេចយ៉ាងលឿនដោយគ្មានងាកក្រោយ។

ក្មេងប្រុសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែគ្មានអ្វីដែលគួរអោយព្រួយបារម្ភខ្លាំងនោះទេ ព្រោះគេគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។ នៅវេលាម៉ោង ១រសៀលថ្ងៃកើតហេតុ, ស្ត្រីពោះធំរូបនោះក៏បាន ប្រគល់ខ្លួនអោយប៉ូលីស ហើយសារភាពថានាងបានបុកក្មេងប្រុសអាយុ ៣ ឆ្នាំ ហើយរឿងនេះក៏កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial