Mascherano បង្ហើប​ឲ្យ​ដឹង​នូវ​ពេល​វេលា​​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​

កីឡាករ​ Javier Mascherano ខ្សែ​ការពារ​នៃ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ប្រកាស​ថា​គាត់​នឹង​ចូល​និវត្តន៍​ពី​​​ជម្រើស​ជាតិ​ ពេល​ចប់​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ ។

Mascherano គឺ​ជា​ផ្នែក​មួយ​​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ដែល​បាន​កក់​កៅអី​ទៅ​វគ្គ​ ៣២ ក្រុម​ពាន​ World Cup 2018 នៅ​​ប្រទេស​រុស្ស៊ី​ បន្ទាប់​ពី​​ពួក​គេ​លត់​ក្រុម​​ជម្រើស​ជាតិ​អេក្វាឌ័រ​ ៣-១ ។

“ប្រសិន​បើ​ខ្ញុំ​បាន​ទៅ​ប្រកួត​នៅ​រុស្ស៊ី​ ហើយ​បន្ទាប់​ពី​នោះ​​អាជីព​របស់​ខ្ញុំ​​ជាមួយ​ជម្រើស​ជាតិ​ក៏​នឹង​ត្រូវ​បាន​បញ្ចប់​ផង​ដែរ​។” ខ្សែ​ការពារ​របស់​ក្រុម​អ្នក​មាន​​បុណ្យ​ Barcelona រូប​នេះ​បាន​និយាយ​។ “ហើយ​ខ្ញុំ​ដឹង​​រឿង​នោះ​យ៉ាង​ច្បាស់​។”

Mascherano បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ​​​អាហ្សង់ទីន​ឈុត​ធំ​នៅ​ក្នុង​ឆ្នាំ​ ២០០៣ ហើយ​ចាប់​ពី​​​ពេល​នោះ​មក​គាត់​ចូល​លេង​បាន​ ១៣៩ ប្រកួត​ឲ្យ​ប្រទេស​របស់​គាត់​។

កីឡាករ​វ័យ​ ៣៣ ឆ្នាំ​រូប​នេះ​បាន​លេង​ឲ្យ​ក្រុម​ញញួរ​យក្ស​ West Ham និង​ក្រុម​ហង្ស​ក្រហម​ Liverpool មុន​ពេល​ផ្លាស់​ទៅ​ Barcelona នៅ​​ក្នុង​ឆ្នាំ​ ២០១០ ។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Skysports

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial