ខកចិត្តធ្ងន់ធ្ងរ៖ «ខ្ញុំស្រលាញ់តុក្តតា តែខ្ញុំមិនស្រលាញ់អ្នកទេ» ពាក្យបដិសេធកកឈាម

ច្បាស់ណាស់ថាលុយមិនអាចទិញចិត្ត និងក្តីស្រលាញ់បានទេ។ ក្មេងប្រុសកូនអ្នកមានម្នាក់ទទួលបានការបដិសេធពីនារី ដែលគេតាមស្រលាញ់យ៉ាងអាម៉ាស់។ ក្មេងប្រុសម្នាក់នោះជិះរថយន្តបើកដំបូលម៉ាក Porches ដោយមានដឹកតុក្តតាខ្លាឃ្មុំមួយយ៉ាងធំសម្បើម ដែលមានតម្លៃរហូតដល់ទៅ ១៥០០ដុល្លា ទៅសាលា Hangzhou Normal University ដើម្បីជូននារីម្នាក់ដែលគេស្រលាញ់។

ពេលទៅសាលាគេអោបតុក្តតាខ្លាឃ្មុំដើរឆ្លងកាត់បរិវេណនៃមហាវិទ្យាល័យ ធ្វើអោយសិស្សៗនៅទីនោះផ្អើលចោមរោមមើល។ ពួកគេពិតជាចង់ដឹងខ្លាំងណាស់ ថាបុរសនោះយកទៅអោយអ្នកណា? តើនារីណាក៏សំណាងម្ល៉េះ? ពួកគេនាំគ្នាដើរតាមមើល តាមថតប្រៀបដូចជានៅក្នុងរឿងកុនអ៊ីចឹង។

នៅចំពោះមុខនារីដែលគេតាមស្រលាញ់ ស្រាប់តែសារភាពទៅកាន់នាង ប៉ុន្តែអ្វីដែលធ្វើបុរសនោះនឹកស្មានមិនដល់គឺនាងបានបដិសេធនឹងរូបគេ។ «ខ្ញុំស្រលាញ់តុក្តតា ប៉ុន្តែខ្ញុំមិនចូលចិត្តអ្នកទេ», នេះគឺជាអ្វីដែលនាងនិយាយទៅកាន់បុរសអ្នកមាននោះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial