ឧត្តម​សេនីយ៍ ជួន ណារិន្ទ សរសើរ ​ឡុង លីគ័ង្គ មិន​ដាច់​ពី​មាត់

ឡុង លីគ័ង្គ គឺ​ជា​កុមារា​មួយ​រូប ដែល​ស្ថិត​ក្នុង​បេក្ខភាព​ជា​អ្នក​ប្រឡង​ក្នុង​កម្មវិធី The Voice Kids Cambodia ឆ្នាំ 2017 នេះ។ ឡុង លីគ័ង្គ ត្រូវ​បាន​បង​ប្អូន​ទស្សនិកជន​ជា​ច្រើន​គាំទ្រ និង​សរសើរ​មិន​ដាច់​ពី​មាត់​ឡើយ​ថា គេ​មាន​ទឹក​ដម​សម្លេង និង​សមត្ថភាព​ល្អ ថែម​ទាំង​ជា​ក្មេង​គួរ​ឲ្យ​ស្រឡាញ់​​ទៀត​ផង។

ដោយ​ឡែក ក្នុង​ចំណោម​អ្នក​គាំទ្រ​ទាំង​នោះ ក៏​មាន​លោក​ឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ ម្នាក់​ទៀត​ផង​ដែរ ដែល​បាន​សរសើរ​ចំពោះ លីគ័ង្គ។ លោក​ឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ បាន​សរសើរ​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា៖

ខ្ញុំ​បាន​តាម​ដាន​ការ​ប្រឡង ខ្ញុំ​បាទ​ដូច​មាន​ការ​ចាប់អារម្មណ៍​លើ ការ​ច្រៀង កាយ​វិការ និង​ការ​និយាយ​ស្ដី របស់​ក្មេង​ម្នាក់​នេះ​ណាស់ អាយុ​ទើប​តែ ៩ ឆ្នាំ សោះ​ក្លាហាន (ពិត​ជា​គួរឲ្យ​គោរព​ស្រឡាញ់​ចូលចិត្ត) សុភាព និង​មាន​សីលធម៌​ល្អ!!!! សូម​ក្មួយ ប្រុស​ខិត​ខំ​តស៊ូ​បន្ត​ទៀត និង​បាន​សម្រេច​បំណង​របស់​ក្មួយ​ជា​មិន​ខាន អ៊ុំ​សូម​ជូន​ពរ ក្មួយ និង​មាន​អនាគត​ល្អ ក្នុង​ជីវិត​ជា​និច្ច!!!!!!។

ប្រភព៖ ទព័រ​ហ្វេសប៊ុក​របស់ ឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ
ប្រែសម្រួល៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial