អីយ៉ាស់!!! រូប​រាង​គំរូ​របស់ Galaxy S9 Plus ចេញ​មក​ហើយ!

កាល​ពី​ថ្មី​ៗ​នេះ​ Bektleay បាន​ចេញ​ផ្សាយ​រូប​រាង​គំរូ​របស់ Galaxy S9 រួច​មក​ហើយ​ដែល​បាន​បង្ហាញ​រូប​រាង​ដ៏​ស្រស់​និង​កាន់​តែ​ទាក់​ទាញ។ សម្រាប់​ថ្ងៃ​នេះ​សូម​បង្ហាញពី​រូប​រាង​គំរូរបស់ Galaxy S9 Plus ម្ដង ​ដែល​បាន​បង្ហាញ​រូប​រាង និង​សមត្ថភាព​កាន់​តែ​ខ្លាំង​ជា​ង​ជំនាន់​មុនៗ។

បើ​យោង​តាម​វីដេអូ Concept ថ្មី​នេះ​បាន​ចេញផ្សាយ​ពី​គណនី​យូរធូប​មួយ​ដែល​បាន​បង្ហាញ​អំពី​ការ​រចនា​​​​នៃ​រូប​រាង​ថ្មី​របស់​ Galaxy S9 Plus យ៉ាង​ប្រណិត ចំពោះ​សមត្ថភាព​នៃ​​ប្រព័ន្ធ​ដំណើរ​ការ​​កាន់​តែ​ខ្លាំង​។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយវីដេអូ​ Concept ថ្មី​នេះ​មិន​ច្បាស់​នៅ​ឡើយទេ​ ព្រោះ​​ក្រុម​ហ៊ុន Samsung មិន​ទាន់​បាន​បង្ហើប​នៃ​ការ​រចនា​ Galaxy S9 Plus នៅ​ឡើយ​ទេ ប៉ុន្ដែ​សន្និដ្ឋាន​ថាក្រុម​ហ៊ុន​នឹង​បង្ហាញ​គំរូ​ថ្មី​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial