តម្លៃ​ពីរ​យ៉ាង​របស់​ស្រ្តី​នៅ​ក្នុង​សង្គម សូម្បី​តែ​មនុស្ស​ស្រី​ខ្លួន​ឯង​ក៏​នឹក​ស្មាន​មិន​ដល់​ផង!!!

ជា​ទូទៅ​មនុស្សស្រី គឺ​ជា​ភេទ​មួយ​ដែល​ជា​កោសិកា​មួយ​ផ្នែក​ដ៏​សំខាន់ នៅ​ក្នុង​សង្គម​ដែល​មិន​អាច​ខ្វះ​បាន។ ដូច្នេះ​គេ​បាន​ឱ្យ​តម្លៃស្រ្តី​យ៉ាង​សំខាន់​ចំនួន​ពីរ​យ៉ាង នៅ​ក្នុង​សង្គម​ក៏​ដូចជា​ក្នុង​គ្រួសារ​តម្លៃ​ពីរ​យ៉ាង​នោះ​គឺ៖

ស្រ្តី​ជា​ធំ៖ នៅ​ក្នុង​សង្គម​មនុស្សស្រី ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​យ៉ាង​ខ្ពស់ នៅ​ក្នុង​សង្គម​ តួ​យ៉ាង​ដូច​ជា ស្រី្តអាច​ធ្វើ​ជា​មេដឹកនាំ​នៅ​ក្នុង​សង្គម ជា​ប្រធាន​លើ​ការងារ​ណា​មួយ​ដែល​មាន​ជា​សក្ខីភាព​ស្រាប់ នៅ​ក្នុង​ប្រវត្តិសាស្រ្ត គឺ​ព្រះនាង​លីវយី​ជា​ដើម។ មិន​តែ​ប៉ុណ្ណេះទេ គេ​ឃើញ​មាន​ការ​ប្រើ​ពាក្យ​ថា “មេ” នៅ​ខាង​ដើម​ពាក្យ​ជា​ច្រើន ដែល​បញ្ជាក់​អំពី​ភាព​ជា​ធំ​រួម​មាន​ដូចជា មេផ្ទះ មេដៃ មេសោរ មេទ្វារ មេលេខ …។

ស្រ្តីជា​មង្គល៖ ស្រ្តី​ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​យ៉ាង​ខ្ពស់ នៅ​ក្នុង​គ្រួសារ​គឺ​ស្រី​ជា​អ្នក​ចាត់ចែង​ទ្រព្យសម្បត្តិ​ទុកដាក់​របស់​របរ ជា​អ្នក​មើល​ថែ​គ្រួសារ ជា​បង្កើត​កូន ជា​អ្នក​អប់រំ​ប្រដៅ​កូន​ចៅ និង​ថែរក្សា​គ្រួសារ ព្រម​ទាំង​វង្សត្រកូល​ឱ្យ​បាន​ល្អ ប្រកប​ទៅ​ដោយ​សិរី​សួស្តី។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial