កំហុស​ដ៏​ធំ​របស់​មនុស្ស​ប្រុស គឺ​មើល​ងាយ​ចំពោះ​ការ​ព្រួយ​បារម្ភ​របស់​មនុស្ស​ស្រី!!!

មនុស្សស្រី​ដែល​មាន​ក្តី​ស្រឡាញ់​យ៉ាង​លើស​លប់​ចំពោះ​បុរស​ម្នាក់ នាង​តែង​តែ​ខ្វល់ខ្វាយ ព្រួយ​បារម្ភ ហួងហែង​លើ​បុរស​នោះ​ខ្លាំង​បំផុត ព្រោះ​នាង​មិន​ចង់​ឱ្យ​បុរស​នោះ​លំបាក មិន​ចង់​ឱ្យ​បុរស​នោះ​ឯកា នាង​ប្រាថ្នា​ឱ្យ​បុរស​នោះ​ផ្តល់ក្តី​ស្រឡាញ់​ចំពោះ​នាង​ឱ្យ​បាន​ច្រើន​បំផុត។

ប៉ុន្តែ​ការ​បារម្ភ​របស់នាង​បែរ​ជា​ត្រូវ​បុរស​ដែល​នាង​ស្រឡាញ់​គិត​ថា ជា​រឿង​មួយ​ដែល​សាមញ្ញ​គ្មាន​អ្វី​អស្ចារ្យ ឬ​ជា​រឿង​មួយ​ដែល​គួរ​ឱ្យ​រំខាន គួរ​ឱ្យ​ធុញ​ទៅ​វិញ។ ក្តី​ស្រឡាញ់ និង​ការ​បារម្ភ​របស់​មនុស្សស្រី​មាន​តម្លៃ​ខ្លាំង​ណាស់ ព្រោះ​វា​ចេញ​ពី​អារម្មណ៍​ពិត​របស់​នាង បើ​បុរស​មិន​ផ្តល់ក្តី​ស្រឡាញ់​តប​ទៅ​នាង​វិញ​ទេ សូម​កុំ​មើល​ងាយ​ក្តី​បារម្ភ​របស់​នាង​ចំពោះ​អ្នក​ឱ្យ​សោះ។

មនុស្ស​ស្រី​ស្រឡាញ់​អ្នក​ខ្លាំង​ហើយ ទើប​សុខចិត្ត​បណ្តោយ​ខ្លួន​ឯង​ឱ្យ​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​ចង់​ដឹង​រឿង​ច្រើន សួរ​ច្រើន ឆ្ងល់​ច្រើន​ពី​មនុស្ស​ដែល​នាង​ស្រឡាញ់។ បុរស​ម្នាក់​នឹង​មាន​កំហុស​យ៉ាង​ធំ​ដែល​មិន​អាច​អត់​ឱន​ឱ្យ​ខ្លួន​​ឯង​បាន គឺ​នៅ​ពេល​ដែល​នាង​បាន​ស្រឡាញ់​បារម្ភ​ពី​សុខទុក្ខ​របស់​អ្នក តែ​អ្នក​បែរ​ជា​និយាយ​ថា ធុញ​ទៅ​វិញ ហើយ​អ្នក​នឹង​រឹតតែ​ស្តាយ​ក្រោយ​នៅ​ពេល​ណា​មួយ ដែល​អ្នក​ឯកា និង​ត្រូវ​ការ​កម្លាំង​ចិត្ត​ពី​នាង​តែ​នាង​បែរ​ជា​ចាកចេញ​ពី​អ្នក​ទៅ​ឆ្ងាយ​ដោយ​មិន​អាច​វិល​ត្រឡប់។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial