វប្បធម៌ចម្លែកៗជុំវិញពិភពលោក ធ្វើអោយអ្នកនឹកស្មានមិនដល់

នៅលើពិភពលោកយើងនេះពោរពេញទៅដោយវប្បធម៌ចម្លែកៗជាច្រើន។ ប្រទេសនីមួយៗមានទំនៀមទំលាប់ និងប្រពៃណីខុសៗគ្នា ដែលវាជាការពិពណ៌នាអំពីរបៀបរបររស់នៅរបស់ពួកគេ។ ទោះបីយ៉ាងណាក៏ដោយវប្បធម៌ខ្លះ ក៏ត្រូវលប់បំបាត់ផងដែរ ព្រោះវាជាវប្បធម៌មិនសមរម្យ ដែលមនុស្សសម័យនេះពិបាកនឹងជឿ និងគោរពតាមខ្លាំងណាស់។ ខាងក្រោមនេះជាវប្បធម៌ចម្លែកៗជុំវិញពិភពលោក ដែលធ្វើអោយអ្នកនឹកស្មានមិនដល់៖

១. វប្បធម៌ពាក់កងក
វប្បធម៌នេះត្រូវបានគេអនុវត្តដោយ ពួកកុលសម័្ពន្ធនៅប្រទេសថៃ និងកុលសម្ព័ន្ធអាហ្វ្រិក។ យោងតាមវប្បធម៌នេះ, ការពាក់កងលង្ហិនករបស់ស្ត្រីនេះ គឺចាប់តាំងពីពួកគេមានអាយុ ២ ឆ្នាំម្ល៉េះ។ វានឹងចាប់ផ្តើមពន្លូតបន្តិចម្តងៗ។ ការពារកងលង្ហិននេះត្រូវបានគេចាត់ទុកថាជាភាពស្រស់ស្អាតមួយរបស់មនុស្សស្រី។ ទោះបីជាយ៉ាងណាក៏ដោយ, មានមនុស្សជាច្រើនចាត់ទុកវាថាគឺជា រឿងដែលឆ្កួតបំផុត ដែលត្រូវតែលប់បំបាត់ចោល។

២. វប្បធម៌បីប្រពន្ធឆ្លងកាត់រងើកភ្លើង
វាគឺជាវប្បធម៌តាមតំបន់នៃប្រទេសចិន, ដែលតម្រូវស្វាមីបីប្រពន្ធនៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ ដើរលើរងើកភ្លើងដែលកំពុងឆេះខ្លាំង ដើម្បីចូលផ្ទះដំបូង។ វប្បធម៌ចម្លែកនេះគឺវិធីក្នុងការបង្ហាញអំពីការគាំទ្រ និង ដើម្បីអោយដឹងពីទំហំនៃការឈឺចាប់របស់ប្រពន្ធ ក្នុងពេលឈឺពោះឆ្លងទន្លេ។ កូនកម្លោះត្រូវតែធ្វើដោយភាពក្លាហានបំផុត នៅក្នុងថ្ងៃរៀបការ។

៣. វប្បធម៌គាប់រំលើងផ្នូរអ្នកស្លាប់
នេះគឺជាវប្បធម៌របស់ប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានមនុស្សជាច្រើនជុំវិញពិភពលោក ចាត់ទុកថាជាពិធីបុណ្យដ៏គួរអោយខ្លាចបំផុត។ ពួកគេហៅពិធីបុណ្យនេះថា ពិធីបុណ្យជួបជុំសាច់សារលោហិតដែលបានចែកឋាន។ ពួកគេត្រូវជីកផ្នូរអ្នកស្លាប់ ដើម្បីយកសាកសព ដែលសល់តែឆ្អឹងមកលាងសំអាត និងស្លៀកពាក់ថ្មី។ ហើយពួកគេត្រូវទុកសាកសពនៅក្នុងផ្ទះយ៉ាងតិច ៧ ថ្ងៃ រឺយូរជាងនេះ។

៤. វប្បធម៌ចាក់រាងកាយ
វាជាវប្បធម៌ដែលប្រារព្វឡើងនៅ Phuket ប្រទេសថៃ។ វាតែងប្រារព្វឡើងនៅក្នុងអំឡុងពេលបុណ្យអ្នកបួស។ វប្បធម៌ចម្លែកនេះ, មនុស្សដើរជុំវិញទីក្រុង ដោយមានកាន់ម្ជុល ដាវ ឬកាំបិត ចាក់ចូលក្នុងខ្លួនទាំងមូល។ យោងតាមសំដីពួកគេបាននិយាយថា, ព្រះចូលខ្លួនមនុស្សទាំងនេះ ហើយនឹងការពារពួកគេពីបិសាច និងសំណាងអាក្រក់ទាំងឡាយ។

៥. វប្បធម៌មុនរៀបការនៅប្រទេសស្កត់ឡេន
វាគឺជាប្រពៃណ៏ដ៏កំប្លែងបំផុតនៅស្កត់ឡេន ដែលកូនក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវអង្គុយអោយមិត្តភក្តិជិតស្និទ្ធរបស់នាង គ្រប់របស់គគ្រិចលើដូចជាម្រែងភ្លើង, ស៊ុត, រឺទឹកខ្មៅជាដើម។ បន្ទាប់មកនាងត្រូវបានគេដង្ហើរជាក្បូន នៅជុំវិញទីក្រុងទាំងខ្លួនគគ្រិចបែបនេះ។

៦. វប្បធម៌បុរសស្បែកក្រពើ
កុលសម្ព័ន្ធមួយនៅ Papua New Guinea ដែលមានឈ្មោះថា Kaningara គឺជារបៀបក្នុងការបង្ហាញពីភាពរឹងមាំរបស់ពួកគេ។ បុរសវ័យក្មេងទាំងនេះត្រូវសម្តែងនូវភាពក្លាហាន និង ចិត្តមុតមាំរបស់ពួកគេ ដោយការគេងផ្កាប់មុខ ហើយរបស់មុតមកចាក់នៅលើរាងកាយរបស់ពួកគេ អោយដូចជាស្បែកក្រពើ។

៧. វប្បធម៌រុំជើងអោយតូច (ប្រអប់ជើងផ្កាឈូកមាស)
វាគឺជាវប្បធម៌ដែលឈឺចាប់បំផុតរបស់ស្ត្រីជនជាតិចិន។ ពួកគេត្រូវបំបាក់ឆ្អឹងម្រាមជើង ហើយរុំជើងរបស់ពួកគេ ដើម្បីកុំអោយវាលូតលាស់ធំ។ នាសម័យនោះមនុស្សស្រីដែលមានជើងបែបនេះ ត្រូវបានគេចាត់ទុកថាជាមនុស្សខ្ពង់ខ្ពស់ និងជាស្រីស្អាតបំផុត៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial