កូនជាស្រីកែភេទ បញ្ជុះបញ្ជូលម្តាយ អោយធ្វើខ្លួនជាមនុស្សប្រុស

ពិភពលោកក្រឡាប់ចាក់អស់ហើយ។ មនុស្សស្រីចង់ធ្វើជាប្រុស​ ចំណែកឯមនុស្សប្រុសចង់ធ្វើខ្លួនស្រី។ ហើយនេះក៏ជារឿងដែលមិនគួរអោយជឿមួយផងដែរ ដែលកូនប្រុសកែភេទទៅជាមនុស្សស្រី ហើយព្យាយាមបញ្ជុះបញ្ជូលម្តាយអោយធ្វើខ្លួនជាមនុស្សប្រុសវិញ។ Eric និង Corey Maison គឺជាម្តាយ និងកូនប្រុស ដែលបានផ្លាស់ប្តូរពីម្តាយមកធ្វើជាឪពុក និងពីកូនប្រុសមកធ្វើជាកូនស្រីវិញ រឿងរ៉ាវរបស់ពួកគេបានធ្វើអោយមនុស្សជាច្រើនរំជួលចិត្ត។

Eric និង Corey បានស្គាល់ពីអត្តសញ្ញាណពិតរបស់ពួកគេ ខណៈពេលដែលកំពុងមើលការសំភាសន៍តារា YouTube និង ក្មេងជំទង់ភេទទី ៣ ម្នាក់ដែលមានឈ្មោះថា azz Jennings នៅក្នុងកម្មវិធីទូរទស្សន៍មួយ។ នៅពេលនោះ Corey មានអាយុ ១១ ឆ្នាំនាងបានប្រាប់ម្តាយរបស់នាងថា នាងចង់ធ្វើជាមនុស្សស្រី។

ទោះបីជាយ៉ាងណាក៏ដោយ, វាមិនខុសពីមនុស្សស្រីក្លែងក្លាយដទៃទេ, ដំបូងឡើយ Corey មានអារម្មណ៍ខ្លាចក្នុងការបង្ហាញពី អារម្មណ៍ពិតរបស់នាងទៅកាន់មនុស្សគ្រប់គ្នា ជាពិសេសគឺក្រុមគ្រួសារតែម្តង ព្រោះនាងមិនចង់ទទួលបានការបដិសេដទេ។ ប៉ុន្តែអ្វីនឹកស្មានមិនដល់នោះគឺថាម្តាយរបស់នាងក៏មានអារម្មណ៍ដូចជានាងដែរ។ ប៉ុន្តែនាងមានអារម្មណ៍ខ្លាចប្តី និងកូនៗដឹង។ នៅពេល Corey ចាប់ផ្តើមផ្លាស់ប្តូរ, រូបគេទទួលបានការសម្លុតធ្វើបាប ជាពិសេសនៅពេលដែលនាងចូលបន្ទប់ស្រីទាំងសក់ខ្លី។ នាងរំលឹកថាមានមនុស្សជាច្រើនសើចនាង ព្រោះនាងមើលទៅដូចជាមនុស្សប្រុស, ហើយមានអ្នកខ្លះថែមទាំងបានថតរូបនាងទៀតផង។

នៅក្នុងឆ្នាំ ២០១៥ ម្តាយរបស់នាងបានសម្រចចិត្តនិយាយប្រាប់ ឪពុករបស់នាង ហើយនឹងកូនៗគ្រប់គ្នាអោយបានដឹងអំពីអារម្មណ៍ពិតរបស់គាត់។ Eric បាននិយាយប្រាប់ Mirror Online ថា, «ប្តីរបស់ខ្ញុំគឺជាមនុស្សអស្ចារ្យបំផុត, វាហាក់ដូចជាគ្មានអ្វីផ្លាស់ប្តូរទេ។ ប្តីរបស់ខ្ញុំថែមទាំងគាំទ្រយ៉ាងពេញទំហឹងនូវអ្វីដែលខ្ញុំបានសម្រេចចិត្ត។ ទំនាក់ទំនងរបស់យើងកាន់តែរឹងមាំ ហើយក៏កាន់តែល្អផងដែរ»។ Corey មានអាយុ ១៨ ឆ្នាំហើយ ដូច្នេះនាងអាចវះកាត់បានហើយ។ រឿងរ៉ាវរបស់ពួកគេបានធ្វើអោយមនុស្សរាប់ម៉ឺននាក់រំភើបចិត្ត៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial