ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ពាក់​ព័ន្ធ​នឹង​ការ Hack យក​លុយ​ជិត 60 លាន​ដុល្លារ ពី​ធនាគារ​តែវ៉ាន់

ធនាគារ​តៃវ៉ាន់​មួយ បាន​ក្លាយ​ទៅ​ជា​ជនរង​គ្រោះ​ចុងក្រោយ​បង្អស់​ដែល​បាន​រង​គ្រោះ​ដោយ​សារ​ពួក Hacker។ ទឹក​ប្រាក់​ជា​ច្រើន​ពាន់​លានដុល្លារ ត្រូវ​បាន​លួច​ដោយ​ក្រុម Hacker។

យោង​តាម​ទីភ្នាក់​ងារ​ព័ត៌មាន​កណ្តាល​របស់​រដ្ឋតៃវ៉ាន់ បាន​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​លុយ​ដែល​បាន​លួច ឥឡូវ​នេះត្រូវ​បាន​រក​ឃើញ​វិញ​​ហើយ តែ​វា​នៅ​សល់​ត្រឹមតែ 500.000 ដុល្លារ តែ​ប៉ុណ្ណោះ​ ហើយ​អាជ្ញាធរ​ក៏​បាន​ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់ ដែល​ជាប់ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ផង​ដែរ។

តាម​ប្រភព​ព័ត៌មាន​មួយ​ចំនួន បាន​ឲ្យ​ដឹង​ថា​ពួក Hacker ដែល​មិន​ស្គាល់​អត្តសញ្ញាណ បាន​រៀបចំ​ដំឡើង​មេរោគ​លើ​កុំព្យូទ័រ និង​ម៉ាស៊ីនមេ (Server) នៅ​ក្នុង​អង្គភាព​របស់ធនាគារ និង​សំខាន់​បំផុត​ទៅ​លើ​ស្ថានីយ៍ SWIFT ដែល​ត្រូវ​បាន​ប្រើ​​ដោយ​ធនាគារ។

នៅ​ពេល​នោះ​ពួក Hacker បាន​ទទួល​ព័ត៌មាន​ដែល​ចាំបាច់​សម្រាប់​ការ​ផ្ទេរ​ប្រាក់ ហើយ​បន្ទាប់​មក​ពួក​គេ​ក៏​ផ្ទេរ​ប្រាក់​ជិត 60 លាន​ដុល្លារ ទៅ​គណនី​ក្លែងក្លាយ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ស្រីលង្កា។

ប្រភព៖ The Hacker News
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial