ឪពុកកូនពីរនាក់នេះ បានសាងសង់ មនុស្សយន្តយក្ស ដោយប្រើសំណល់លោហៈ

ការយកសម្រាម និងកាកសំណល់ផ្សេងៗទៅច្នៃធ្វើជាអ្វីមួយ ពិតជាមានប្រយោជន៍ និងអាចជួយសង្គ្រោះបរិស្ថានបានយ៉ាងច្រើន។ ជារឿយៗយើងឃើញគេយកស្បោង គំរបដប រឺក្រដាសកាសែតជាដើមទៅច្នៃធ្វើជាសំលៀកបំពាក់។ វាពិតជាគំនិតច្នៃប្រឌិតដ៏អស្ចារ្យពិតមែន។ វាមិនត្រឹមតែអាចសង្គ្រោះបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចរកកំរៃបានពីវាផងដែរ។ អ្វីដែលរឹតតែអស្ចារ្យនៅពេលនេះគឺថា ឪពុក និងកូន មកពីភាគអាគ្នេយ៍នៃប្រទេសចិន បានបង្កើតមនុស្សយន្តដ៏ធំសម្បើម ដោយប្រើគ្រឿងបន្លាស់រថយន្តចាស់ៗ។

ទិន្នផលរបស់ពួកគេគឺល្អខ្លាំងណាស់ ហើយវាបានជួយពួកគេអាចរកប្រាក់ចំណេញបានទៀតផង។ លោក Yu Zhilin និង Lu Yingyun ដែលជាកូនប្រុស បានចាប់ផ្តើមបង្កើតមនុស្សយន្តនេះឡើង នៅពេលសិទ្ធថតភាពយន្តផ្តាច់មុខ ទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសចិន។ ស្នាដៃសិល្បៈរបស់ពួកគេគឺអស្ចារ្យខ្លាំងណាស់ ហើយវាបានជួយអោយពួកគេ ទទួលបានប្រជាប្រិយភាព ហើយវាថែមទាំងអាចជួយបង្វែរគម្រោងតូចៗរបស់ពួកគេអោយទៅជាប្រយោជន៍។

ពួកគេបានចាប់ផ្តើមបង្កើតរូបមនុស្សយន្តធំបន្តិចម្តងៗ ដែលរួមមានទាំង Bumblebee និង Optimus Prime។ វាជាការងារដ៏លំបាកបំផុត ប៉ុន្តែវាមានតម្លៃបំផុតនៅពេលដែល មនុស្សយន្តទាំងពីរត្រូវបានល្បីនៅលើអ៊ីនធើណេត ហើយវាធ្វើអោយពួកគេមានការទទួលស្គាល់ទូទាំងប្រទេស និងពិភពលោកទាំងមូល។ ជាលទ្ធផល, ស្នាដៃរបស់ពួកគេត្រូវបានលក់ចេញ រឺដាក់តាំងនៅក្នុងហាងទំនិញទូទាំងប្រទេសចិន។

លោក Yu Zhilin ជាកសិករ ប៉ុន្តែគាត់មានប្រវត្តិខាងសិល្បៈ។ ដំបូងឡើយគាត់គ្រាន់តែបង្កើតមនុស្សយន្តតូចៗ នៅពេលដែលគាត់ទំនេរតែប៉ុណ្ណោះ ហើយវាធ្វើអោយកូនប្រុសរបស់គាត់មានចំណង់ខាងផ្នែកនឹងដែរ។ យូរៗទៅធ្វើអោយឪពុក និងកូនចំណាយពេលវេលាទាំងស្រុងទៅលើការធ្វើមនុស្សយន្តនេះតែម្តង។ ឥឡូវនេះពួកគេអាចរកប្រាក់ចំណូលបានពីវា ហើយពួកគេរំពឹងទុកថាមនុស្សយន្តនេះទទួលប្រជាប្រិយភាពកាន់តែខ្លាំងឡើយនៅពេលអនាគត៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial