ពិធី​បុណ្យ Zombie Walk ធ្វើ​ឲ្យ​ទីក្រុង​ប៉ារីស ក្លាយ​ទៅ​ជា​ទីក្រុង​ខ្មោច​ឆៅ

នៅ​តំបន់​អ៊ឺរ៉ុប ពិត​ជា​មាន​ពិធី​បុណ្យ​ប្លែកៗ​មែន​ទែន ដែល​យើង​មិន​ធ្លាប់​ឃើញ ហើយ​ប្រទេស​នៅ​តំបន់​អាស៊ី​យើង ក៏​គ្មាន​ពិធី​បុណ្យ​បែប​នោះ​ដែរ។ យ៉ាង​ណា​មិញ ពិធី​បុណ្យ Zombie Walk ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ពិធី​បុណ្យ​ខ្មោច​ឆៅ​ដើរ ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

Zombie Walk ឬ​បុណ្យ​ខ្មោច​ឆៅ​ដើរ​នេះ បាន​ធ្វើ​ឲ្យ​ទីក្រុង​ប៉ារីស​ ទៅ​​ជា​ក្រុង​ដែល​គួរ​ឲ្យ​ខ្លាច ព្រោះ​មាន​មនុស្ស​ជា​ច្រើន បាន​តុប​តែង​ខ្លួន​ដូច​ជា ខ្មោច​ឆៅ ជា​មួយ​នឹង​ឈាម​ក្លែង​ក្លាយ, អាវ​ជ័រ​កៅ​ស៊ូ និង​មាន​ដាក់​កាំបិត​ដោត​ជាប់​នៅ​លើ​ក្បាល​ផង​ដែរ។

គួរ​រំលឹក​ផង​ដែរ​ថា ពិធី​បុណ្យ Zombie Walk នេះ បាន​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ 2008 មក​ម្ល៉េះ ហើយ​លើក​នេះ គឺ​ជា​ការ​ប្រាព្ធ​លើក​ទី 10 ហើយ។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial