ក្រុម​ហ៊ុន Apple ដាក់​អោយ​ទាញ​យក​ iOS 11.0.3 អាប់​ដែត​ថ្មី​​

ក្រុម​ហ៊ុន Apple បាន​ចេញ​ផ្សាយ​ការ​អាប់​ដែត​ iOS 11.0.3 សម្រាប់​ទូរស័ព្ទ iPhone និង iPad ។ ការ​អាប់​ដែត​ថ្មី​នេះ​គឺ​មាន​ទំហំ​ប្រហែល 285MB និង​មក​ដល់​មិនយូរប៉ុន្មានបន្ទាប់​ពីការអាប់​ដែត​ iOS 11.0.2 ដែល​ដាក់​អោយ​ទាញយក​កាល​ពីសប្តាហ៍មុន។

នេះ​គឺជា​ការ​អាប់​ដែត​ថ្មី​ដើម្បី​ជួសជុល​កំហុស​ខ្លះ​ៗ​ ហើយ​ផ្តោត​លើ​បញ្ហាសំខាន់ពីរ។ ដំបូងគឺ​ជា​បញ្ហា​មួយ​ដែល​មាន​បញ្ហា​ទៅ​លើប្រព័ន្ធ​ដំណើរ​ការ​ទូរស័ព្ទ iPhone 7 និង iPhone 7 Plus ដែល​មិន​ដំណើរការ​ក្នុងករណីខ្លះ។

ចំណុច​ផ្សេងទៀត​គឺ​បញ្ហា touch input input លើ​ទូរស័ព្ទ iPhone 6s ដែល​បាន​បំពាក់ជា​មួយ​ផ្នែក​មិន​ពិត​ប្រាកដ។ ឥឡូវ​នេះ​លោក​អ្នក​អាច​ទាញ​យក​ដំឡើង​បាន​ហើយ​តាម​រយៈ​ iTunes ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial