ដាច់​ភ្លើង​ចឹង​តើ!!! បាន​ហ្វេសប៊ុក​គាំង​មិន​ដំណើរ​ការ​កាល​ពី​យប់មិញ

កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ​នេះ មាន​មនុស្ស​ជា​ច្រើន​នៅ​បណ្ដា​ប្រទេស​នាន​ជុំវិញ​ពិភព​លោក បាន​រាយ​ការណ៍​ថា ពួក​គេ​មិន​អាច​ចូល​ដំណើរ​គេហទំព័រ​ហ្វេសប៊ុក និង Instagram បាន​ទេ។ ចំណែក​ឯ Messenger វិញ គឺ​អាច​ដំណើរ​ការ​ជា​ធម្មតា។

នៅ​ពេល​នេះ យើង​បាន​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​ហើយ​ថា ហេតុ​អ្វី​បាន​ជា​ហ្វេសប៊ុក​គាំង​មិន​ដំណើរ​ការ​បែប​នេះ គឺ​ដោយ​សារ​តែ​ដាច់​ចរន្ត​អគ្គិសនី។ អ្នក​នាំ​ពាក្យ​របស់ Facebook បាន​និយាយ​ថា៖ “ក្នុង​អំឡុង​ពេល​ដាច់​ចរន្តអគ្គិសនី​ក្រុមហ៊ុន​នេះ យើង​ដឹង​ថា មាន​អ្នក​ខ្លះ​កំពុង​ជួប​បញ្ហា ក្នុង​ការ​ចូល Facebook និង Instagram”។

“ពួក​គេ​បាន​បន្ត​ទៀត​ថា បញ្ហា​បណ្តាញ​មួយ​បាន​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​បញ្ហា ក្នុង​ការ​ចូល​ប្រើ​សេវាកម្ម Facebook ។ យើង​បាន​ស៊ើប​អង្កេត​យ៉ាង​ឆាប់​រហ័ស និង​បាន​ចាប់ផ្តើម​ស្ដារ​ការ​ចូលដំណើរ​ការ​ឡើង​វិញ ក្នុង​រយៈពេល​ប្រហែលជា 1 ម៉ោង។ យើង​សូម​សោកស្តាយ​ចំពោះ​ភាព​រអាក់រអួល​នេះ។”

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial