ភ្លើង​ឆេះ​ព្រៃ​សម្លាប់​មនុស្ស 17 នាក់​បំផ្លាញ​ផ្ទះ​និង​អគារ​ចំនួន 1500 ខ្នង​នៅ​​​កា​លីហ្វ័រ​ញ៉ា

យ៉ាង​ហោច​ណាស់​មនុស្ស 17 នាក់ត្រូវ​បាន​ស្លាប់​​ ផ្ទះ​សំបែង និង​អគារចំនួន 1500 ខ្នង​ ត្រូវ​បាន​បំផ្លាញ​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​​កាលីហ្វ័រ​​ញ៉ា​។

នេះ​​បើ​យោង​តាម​​សារពត៌មាន​ NBC ដែល​បាន​ការ​ចេញ​ផ្សាយកាល​ពី​ថ្ងៃ​ទី 09 ខែតុលា បាន​អោយ​​ដឹង​​ថា មន្ត្រី​ពន្លត់​អគ្គីភ័យ​​រដ្ឋ​បាន​និយាយ​កាល​ពីថ្ងៃអង្គារ​ថា​ភ្លើង​ឆេះព្រៃ​យ៉ាងរហ័ស​បាន​ឆ្លងកាត់​ទូទាំង​ប្រទេស​នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋកាលីហ្វ័រនីញ៉ា​បានសម្លាប់​មនុស្សប្រមាណ​​ 17 នាក់ ហើយ​​ប្រហែល 150 នាក់​ទៀត​កំពុងបាត់ខ្លួន និងបាន​បំផ្លាញ​ផ្ទះសម្បែង​ជាង 1500 ខ្នង និងអគារ​ផ្សេងៗ​ទៀត​ជា​ច្រើន​។

អណ្តាត​ភ្លើង​ដែល​មាន​ភ្លើង​ឆាប​ឆេះធំៗ​ចំនួន 17​កន្លែង​ដែល​គ្រប​លើ​​​ផ្ទៃ​ដី​ជាង​ 115,000 ហិចតា ដោយសារ​តែ​អគ្គីភ័យ​បានផ្ទុះ​ឡើង​កាល​ពីថ្ងៃអាទិត្យ​ចំពេល​មាន​អាកាស​ធាតុក្តៅ​ខ្លាំង​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial