Mane ប្រឈម​នឹង​ការ​មិន​បាន​ចូល​ទីលាន​ប្រកួត​ ៦ សប្ដាហ៍​

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ហង្ស​ក្រហម​ Liverpool កីឡាករ​ Sadio Mane អាច​នឹង​ត្រូវ​នៅ​ក្រៅ​ទីលាន​ប្រកួត​រហូត​ដល់​ទៅ​ ៦ សប្ដាហ៍​ បន្ទាប់​ពី​​គាត់​បាន​រង​​របួស​សរសៃ​ពួរ​ អំឡុង​ពេល​បំពេញ​បេសកម្ម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​។

Mane ត្រូវ​បាន​ប្ដូរ​ចេញ​នៅ​នាទី​ទី​ ៨៩ នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​ World Cup ដែល​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់បាន​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​កាប់វ៉េដ​ដោយ​លទ្ធផល​ ២-០ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។

ហើយ​កីឡាករ​វ័យ​ ២៥ ឆ្នាំ​រូប​នេះ​ត្រៀម​​អវត្តមាន​​​ពេល​ Liverpool បើក​ការ​ប្រកួត​នៃ​លីក​កំពូល​របស់​អង់គ្លេស​ Premier League ប្រឆាំង​នឹង​ក្រុម​​បិសាច​ក្រហម​ Manchester United និង​ Tottenham រួម​ទាំង​ការ​ប្រកួត​​វគ្គ​ជម្រុះ​ Champions League ជាមួយ​ក្រុម​ Maribor ផង​ដែរ​។

ពេល​នេះ​ជម្រើស​ជាតិ​សេណេហ្គាល់​​កំពុង​ឈរ​លើ​កំពូល​តារាង​ក្នុង​ពូល​របស់​ពួក​គេ​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​ World Cup តំបន់​​អាហ្វ្រិក​​ ហើយ​ពួក​គេ​​នឹង​ត្រូវ​​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​​អាហ្វ្រិកខាងត្បូង​នៅ​ថ្ងៃ​ទី​ ១០ និង​ ១៤ ខែ​ក្រោយ​ ខណៈ​ដែល​ការ​ប្រកួត​នេះ​​ទំនង​ជា​​មិន​មាន​វត្តមាន​របស់​ Mane ទេ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial