ប្លែក​ទៀត​ហើយ! Galaxy A5 (2018) អាច​នឹង​រចនា​រូប​រាង​ដូច​ទៅ​នឹង​ Galaxy S8 ដែរ​ !!!

ថ្មី​ៗ​នេះ​មាន​ពត៌​មាន​ចរចាម​អារ៉ាម​មួយ​ចំនួន​បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន Samsung បាន​រចនា​ស្មាត​ហ្វូន​ត្រកូល​ A ជំនាន់​ក្រោយ​គឺ Galaxy A5 (2018) អាច​នឹង​មាន​រូប​រាង​ដូច​ទៅ​នឹង​ Galaxy S8 ផង​ដែរ​។

ជាប់​ស្ដែង​រូប​ Galaxy A5 (2018) ខាង​ក្រោម​នេះ​គឺ​បាន​បង្ហាញ​ចេញ​ពី​ប្រភព​មួយ​ដែល​​អម​ជា​មួយ​នឹង​សំបក​របស់​ Galaxy A5 (2018) យ៉ាង​ប្រណិត​ ក្នុង​នោះ​ផង​ដែរ​យើង​ឃើញ​ថា​ Galaxy A5 (2018) មិន​បាន​បំពាក់​ប៊ូ​តុង​ Home មក​ជា​មួយ​នោះ​ទេ ដែល​មើល​ទៅ​ហាប់​បី​ដូច​ជា​រចនា​តាម​គំរូ​ Galaxy S8។

ទោះ​បី​ជា​យ៉ាង​ណា​ក្រុម​ហ៊ុន Samsung មិន​ទាន់​បាន​ចេញ​ពត៌​មាន​លម្អិត​នៅ​ឡើយ​នោះ​ទេ ហើយ​គេ​បាន​សន្និដ្ឋាន​ថា ក្រុម​ហ៊ុន​នឹង​បង្ហាញ​ពត៌​មាន​លម្អិត​នៅ​ពេល​ឆាប់​ៗ​ខាងមុខ​នេះ​ហើយ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial