Arjen Robben ប្រកាស​ចូល​និវត្តន៍​​ពី​ជម្រើស​ជាតិ​ ក្រោយ​ហូឡង់​មិន​បាន​ទៅ​ World Cup

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ហូឡង់​ កីឡាករ​ Arjen Robben បាន​​ចូល​និវត្តន៍​ពី​កាតព្វកិច្ច​​ជម្រើស​ជាតិ​ បន្ទាប់​ពី​ហូឡង់​​​បាន​ខក​ខាន​ឱកាស​ក្នុង​ការ​ឡើង​ទៅ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នៅ​ប្រទេស​រុស្ស៊ី​។

Robben គឺ​ជា​អ្នក​បំប៉ើង​សំណាញ់​ទី​ទាំង​ ២ គ្រាប់​ឲ្យ​ហូឡង់​ឈ្នះ​ស៊ុយអែត​ ២-០ ប៉ុន្តែ​ ២ គ្រាប់​​នេះ​គឺ​​​មិន​ទាន់​គ្រប់​សម្រាប់​​ឲ្យ​ជម្រើស​ជាតិ​របស់​​គាត់​ឡើង​ទៅ​ World Cup បាន​នៅ​ឡើយ​ទេ​ ខណៈ​ដែល​ហូឡង់​ត្រូវ​ការ​យ៉ាង​តិច​ក៏​ ៧ គ្រាប់​ទៀត​ដែរ​ដើម្បី​ទម្លាក់​ស៊ុយអែត​។

យ៉ាង​ណា​មិញ​ការ​ប្រកួត​តែង​មាន​ឈ្នះ​ចាញ់​ មិន​អាច​ឈ្នះ​ទាំង​អស់​គ្នា​បាន​ទេ​ ហើយ​ខ្សែ​ប្រយុទ្ធ​​របស់​ក្រុម​ Bayern Munich រូប​នេះ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​ ៖ “វា​​ពុំ​មែន​ជា​ការ​សម្រេច​ចិត្ត​ដ៏​ងាយ​ស្រួល​​មួយ​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​អាយុ​ ៣៣ ឆ្នាំ​​ទៅ​ហើយ​ ហើយ​ពេល​នេះ​ខ្ញុំ​ត្រូវ​ផ្ដោត​ខ្លាំង​ទៅ​លើ​អាជីព​ជាមួយ​ក្លិប​​របស់​ខ្ញុំ​វិញ​។”

Robben បង្ហាញ​ខ្លួន​​លើ​ទីលាន​ប្រកួត​ដំបូង​​ឲ្យ​ជម្រើស​ជាតិ​ហូឡង់​នៅ​​ខែ​មេសា ២០០៣ ហើយ​គាត់​បង្ហាញ​ខ្លួន​ទាំង​អស់​បាន​ ៩៦ ប្រកួត​ឲ្យ​ហូឡង់​ និង​​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ ៣៧ លើក​ផង​ដែរ​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial