សុភាសិត​ជប៉ុន៖ កង្កែប​នៅ​ក្នុង​អណ្ដូង មិន​ស្គាល់​សមុទ្រ​ដ៏​អស្ចារ្យ​ទេ

ជប៉ុន គឺ​ជា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌​អរិយ​ធម៌​ប្លែកៗ និង​រុង​រឿង​ជា​យូរ​ណាស់​មក​ហើយ ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​អាស៊ី។ ជប៉ុន ក៏​ជា​ប្រទេស​មួយ ដែល​សំបូរ​ដោយ​ប្រជាជន​ចេះដឹង និង​មាន​ការ​អប់រំ​ខ្ពស់​ផង​ដែរ។

សុភាសិត​ជប៉ុន​មួយ​ឃ្លា​បាន​លើក​ឡើង​ថា៖ “កង្កែប​នៅ​ក្នុង​អណ្ដូង មិន​ស្គាល់​សមុទ្រ​ដ៏​អស្ចារ្យ​ទេ”។ តើ​សុភា​សិត​នេះ មាន​ន័យ​យ៉ាង​ណា​ខ្លះ? ហើយ​បាន​ផ្ដល់​ជា​គតិ​អប់រំ​ដល់​មនុស្ស​បែប​ណា​ដែរ?

ន័យ​ត្រង់៖ កង្កែប គឺ​ជា​សត្វ​មួយ​ប្រភេទ​ដែល​រស់​នៅ​ក្នុង​អណ្ដូង។ កង្កែប មិន​ដែល​រស់​នៅ​ក្នុង​សមុទ្រ​ដ៏​ធំល្វឹងល្វើយ​នោះ​ទេ។ ដូច្នេះ​សត្វ​កង្កែប វា​នឹង​មិន​ស្គាល់​ថា តើ​សមុទ្រ​ជា​អ្វី? ហើយ​សមុទ្រ​ធំ​ប៉ុណ្ណា​នោះ​ឡើយ។

ន័យ​ធៀប៖ មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​មាន​ទេពកោសល្យ និង​សមត្ថភាព​ដូចៗ​គ្នា។ ចូរ​កុំ​ប្រៀប​ធៀប​ខ្លួន​ឯង តែ​ជា​មួយ​នឹង​មនុស្ស​ម្នាក់ ឬ​ជា​មួយ​នឹង​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ទៀត ដែល​ពូកែ​ជាង​យើង។ មិន​តែ​ប៉ុណ្ណោះ ចំណេះ​ដឹង​របស់​មនុស្ស គឺ​គ្មាន​ដែន​កំណត់​នោះ​ទេ។ មិន​ប្រាកដ​ឡើយ​ថា អ្វី​ដែល​អ្នក​ចេះ អ្នក​ផ្សេង​គេ​មិន​ដឹង​នោះ​ឡើយ។ គេ​អាច​នឹង​ចេះ ហើយ​ពូកែ​ជាង​អ្នក​ផង​ក៏​ថា​បាន។ ជីវិត​រស់​នៅ​ក្នុង​សង្គម​មនុស្ស គឺ​ត្រូវ​ចេះ​រៀន​អ្វី​ដែល​ថ្មី កុំ​ប្រកាន់ កុំ​ក្រអឺត​ក្រទម…។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial