ព័រទុយហ្គាល់​ដឹកនាំ​ដៃ​បារាំង​ទៅ​ World Cup ឆ្នាំ​ក្រោយ​នៅ​រុស្ស៊ី​

ក្រុម​ម្ចាស់​ជើង​ឯក​ពាន​ EURO គឺ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​លត់​ក្រុម​ជម្រើស​ជាតិ​ស្វីស​​នៅ​ក្នុង​ទីក្រុង ​Lisbon ដើម្បី​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​​ពូល​ B នៃ​វគ្គ​ជម្រុះ​តំបន់​អឺរ៉ុប​ និង​បាន​​ឡើង​ទៅ​ប្រកួត​ពាន​ World Cup ឆ្នាំ​ ២០១៨ នៅ​ប្រទេស​រុស្ស៊ី​ដោយ​ស្វ័យប្រវត្តិ​។

ប្រសិន​បើ​លទ្ធផល​ស្មើ​ ឬ​ចាញ់​ នោះ​ព័រទុយហ្គាល់​នឹង​ត្រូវ​​​បន្ត​ប្រកួត​វគ្គ​ជម្រុះ​មួយ​តង់​ទៀត​ ប៉ុន្តែ​គ្រាប់​បាល់​ចូល​ទី​ខ្លួន​ឯង​ពី​កីឡាករ​ Johan Djourou និង​ការ​ស៊ុត​មួយ​គ្រាប់​ទៀត​ពី​កីឡាករ​ Andre Silva បាន​ធ្វើ​ឲ្យ​ព័រទុយហ្គាល់​ទទួល​ជ័យ​ជម្នះ​ដោយ​លទ្ធផល​ ២ ទល់​នឹង​ ០ ។

ចំណែក​​បារាំង​​ដែល​ជា​ក្រុម​ម្ចាស់​ជើង​ឯក​រង​ពាន​ EURO ឯណោះ​បាន​​ឈ្នះ​បេឡារុស្ស​ ២-១ និង​​ឡើង​ទៅ​ World Cup ស្វ័យប្រវត្តិ​ដែរ​​​​​ជាមួយ​នឹង​ការ​ឈរ​លើ​កំពូល​តារាង​នៃ​ពូល​ A ខណៈ​ដែល​ស៊ុយអែត​ឈរ​នៅ​ចំនាត់​ថ្នាក់​លេខ​ ២ បើ​ទោះ​បី​ពួក​គេ​ចាញ់​ហូឡង់​ ២-០ ក៏​ដោយ​។

ហូឡង់​​​​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ៣ អំឡុង​​​ការ​ប្រកួត​ពាន​ World Cup កាល​ពី​ឆ្នាំ​ ២០១៤ និង​ទទួល​បាន​ជើង​​ឯក​រង​​កាល​ពី​ World Cup 2010 ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​​បាល់ទាត់​ពិភពលោក​(World Cup)នា​ឆ្នាំ​ ២០១៨ នៅ​ឯ​ប្រទេស​រុស្ស៊ី​នោះ​​នឹង​មិន​មាន​វត្តមាន​របស់​ហូឡង់​ទៀត​ទេ​ ក្រោយ​ពួក​គេ​ត្រូវ​បាន​ជម្រុះ​ចេញ​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial