Messi ជួយ​អាហ្សង់ទីន​ឡើង​ World Cup បាន​សម្រេច​ ខណៈ​ដែល​​​ឈីលី​ធ្លាក់​ ព្រោះ​ចាញ់​ប្រេស៊ីល​

ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona កីឡាករ Lionel Messi បាន​ស៊ុត​បាល់​ហាតទ្រីក​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ លត់​ក្រុម​ជម្រើស​ជាតិ​​អេក្វាឌ័រ​ដោយ​លទ្ធផល​ ៣ ទល់​នឹង​ ០ និង​បាន​កក់​កៅអី​ទៅ​ប្រកួត​ពាន​ World Cup ឆ្នាំ​ក្រោយ​នៅ​ប្រទេស​រុស្ស៊ី​។

អាហ្សង់ទីន​ដែល​ជា​ក្រុម​ម្ចាស់​ជើង​ឯក​​រង​ពាន​ World Cup ឆ្នាំ​ ២០១៤ មួយ​នេះ​បាន​បញ្ចប់​ការ​ប្រកួត​ចុង​ក្រោយ​​នា​​វគ្គ​ជម្រុះ​ក្នុង​ពូល​របស់​ពួក​គេ​​បាន​យ៉ាង​​ល្អ​ ខណៈ​ដែល​ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ពួក​គេ​ឡើង​ទៅ​ឈរ​លើ​​លេខ​ ៤ ក្នុង​​ពូល​ និង​ជា​កន្លែង​ដែល​​កក់​​បាន​កៅអី​​នៅ​វគ្គ​ ៣២ ក្រុម​​ពាន​ World Cup ដោយ​ស្វ័យប្រវត្តិ​ផង​ដែរ​។

“ជម្រើស​ជាតិ​ដែល​សម្បូរ​កីឡាករ​ល្អៗ​បំផុត​​លើ​ពិភពលោក​គឺ​​អាហ្សង់ទីន​។” លោក​ Jorge Sampaoli គ្រូ​បង្វឹក​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​និយាយ​។ “យើង​ត្រូវ​តែ​ប្រាកដ​​ថា​​គ្រប់​យ៉ាង​​គឺ​មិន​មែន​អាស្រ័យ​លើ​ Messi ទេ​ ប៉ុន្តែ​ថ្ងៃ​នេះ​​គាត់​បាន​នាំ​​​​យក​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​គាត់​មក​ឲ្យ​យើង​ឃើញ​។”

គ្រូ​បង្វឹក​រូប​នេះ​​បន្ថែម​ទៀត​​​ថា​ ៖​ “ខ្ញុំ​បាន​ប្រាប់​ក្រុម​ទាំង​មូល​ថា​ Messi មិន​បាន​ជំពាក់​ពាន​ World Cup អាហ្សង់ទីន​ទេ​ ប៉ុន្តែ​បាល់ទាត់​បាន​​ជំពាក់​ពាន​ Messi ។ ហើយ​យើង​គួរ​តែ​ជួយ​ឲ្យ​គាត់​បាន​ឡើង​ទៅ​ World Cup ។”

ចំណែក​ឯ​ក្រុម​ជម្រើស​ជាតិ​ឈីលី​​បាន​បាត់​បង់​​ឱកាស​ឡើង​ទៅ​ប្រកួត​ពាន​ World Cup ក្រោយ​ពួក​គេ​ត្រូវ​បាន​​ប្រេស៊ីល​លត់​ដោយ​លទ្ធផល​ ៣ ទល់​នឹង​ ០ ខណៈ​ដែល​ប៉េរូ​​ត្រូវ​​​​ប្រកួត​ ២ ជើង​​នា​​​​វគ្គ​ជម្រុះ​​បន្ត​ទៀត​ជាមួយ​​​នូវែលសេឡង់​​​ បើ​ចាញ់​លើក​នេះ​ទៀត​មាន​ន័យ​ប៉េរូ​គឺ​អស់​ឱកាស​ឡើង​ World Cup ហើយ​។

ហើយ​ក្រុម​ជម្រើស​ជាតិ​នៃ​ទ្វីប​អាមេរិក​ខាង​​ត្បូង​​ដែល​​បាន​កក់​កៅអី​ទៅ​ World Cup ឆ្នាំ​ ២០១៨ ស្វ័យប្រវត្តិ​មាន​ដូច​ជា​ ៖ ប្រេស៊ីល​, អ៊ុយរូហ្គាយ​, អាហ្សង់ទីន​ និង​កូឡុំប៊ី​។

ប្រែ​សម្រួល​ ៖ អំពិល​​អំពែក​
ប្រភព​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial