សារជាតិ​អាក្រក់​របស់​មនុស្ស

សេចក្ដី​សុខ​របស់​មនុស្ស​ម្នាក់ មិន​មែន​ជា​សេចក្ដី​សុខ​របស់​មនុស្ស​នៅ​ទូទាំង​ពិភព​លោក​នោះ​ទេ។ ថ្វី​ត្បិត​តែ​មនុស្ស​ប្រាថ្នា​នូវ​សេចក្ដី​សុខ​ក៏​ដោយ តែ​មនុស្ស​មិន​អាច​ស្វែង​រក​សេចក្ដី​សុខ​បាន​គ្រប់​គ្នា​​នោះ​ទេ ព្រោះ​មនុស្ស​នៅ​មាន​ភាព​លោភ​លន់ សេចក្ដី​ប្រាថ្នា និង​ចំណង់​ដែល​ដិតដាម​នៅ​ក្នុង​ផ្នត់​គំនិត​លុប​មិន​ជ្រះ។

អាច​និយាយ​បាន​ថា គ្មាន​វិធី​ណា​មួយ អាច​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​ពិភពលោក​នេះ រស់​នៅ​ប្រកប​ដោយ​សេចក្ដី​សុខ​ជា​រៀង​រហូត​បាន​ទេ ព្រោះ​សារជាតិ​របស់​មនុស្ស គឺ​ឆ្លាត​បំផុត ហើយ​ក៏​សាហាវ​បំផុត​ផង​ដែរ។

ពេលខ្លះ​មនុស្ស​ខុស​ស្រឡះ​អំពី​សត្វ តែ​ពេល​ខ្លះ មនុស្ស​សាហាវ​ឃោរឃៅ និងអាក្រក់​ជាង​សត្វ​ទៅ​ទៀត។ សត្វ​មិន​ចេះ​មាន​គំនុំ​ទេ…..។ មនុស្ស​តែងតែ​បំពាន​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​ចាញ់​តែង​ស្វែង​រក​ល្បិច​កម្ចាត់​អ្នក​ឈ្នះ។ អ្នក​ឈ្នះ តែង​សោយ​សុខ​ជា​មួយ​នឹង​ភាព​ភ័យ​ខ្លាច។ ជីវិត​បែប​នេះ ប្រហែល​ជា​មិន​អាច​រស់​នៅ​បាន​សុខ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ សារជាតិ​អាក្រក់ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​មនុស្ស​ជាប់​ឈ្មោះ​អាក្រក់​បន្ត​ដល់​មនុស្ស​ជំនាន់​ក្រោយ​ទៀត​ផង។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial