ការ​ព្រមាន៖ អ្នក​ចូល​ចិត្ត​វេបសាយ​អាសអាភាស​រាប់​លាន​នាក់ កំពុង​ប្រឈម​នឹង​មេរោគ​កុំព្យូទ័រ

ថ្មីៗ​នេះ ក្រុមអ្នក​ស្រាវជ្រាវ​មក​ពី​ក្រុមហ៊ុន​អ៊ីន​ធឺណែត Proofpoint បាន​រក​ឃើញ​ថា មេរោគ​កុំព្យទ័រ ដ៏​ធំ​មួយ​បាន​កំពុង​រីករាល​ដាល​យ៉ាង​ខ្លាំង ដល់​អ្នក​ប្រើ​អ៊ីនធឺណែត​រាប់លាន​នាក់​នៅ​សហរដ្ឋ​អាមេរិក, កាណាដា, ចក្រភពអង់គ្លេស និង​អូស្ត្រាលី។

មេរោគ​ទាំង​នោះ ត្រូវ​បាន​ប្រព្រឹត្តិ​ឡើង​ដោយ​ក្រុម Hacker មួយ ដែល​បាន​ហៅខ្លួន​ឯង​ថា KovCoreG។ ក្រុម​ Hacker នេះ​ធ្លាប់​បាន​ចែកចាយ​មេរោគ Kovter ដែល​​ប្រើនៅ​ក្នុង​យុទ្ធនាការ​គំនិត​អាក្រក់ កាល​ពី​ឆ្នាំ 2015 និង​កើត​ឡើង​ម្ដង​ទៀត​នៅ​ឆ្នាំ 2017។

ក្រុម KovCoreG បាន​ទាញ​យក​អត្ថប្រយោជន៍​ពី​គេហទំព័រ P0rnHub ដែល​ជា​គេហទំព័រ​រឿង​អាសអាភាស មាន​អ្នក​​ទស្សនាច្រើន​ជាង​គេ​លើ​ពិភពលោក ដើម្បី​ចែកចាយ​កម្មវិធី Update ក្លែងក្លាយ​ដែល​វា​ដំណើរ​ការ​លើ​ Browser ធំ ៗ​ទាំង​បី​រួមមាន Chrome, Firefox និង Microsoft Edge / Internet Explorer ។

បន្ត​ពី​នោះ​មក នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ព្រម​ទទួល​យក​ការ​ Update ក្លែងក្លាយ​ហើយ បណ្តាញ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម Junky (ពាណិជ្ជកម្ម​បែប​អាសអាភាស) នឹង​ប្តូរ​ទិសដៅ​ដល់​អ្នក​ប្រើ ទៅ​កាន់​គេហទំព័រ​ដែល​មាន​គ្រោះថ្នាក់ ហើយ​ក៏​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​អ្នក​ត្រូវ​ឆ្លង​មេរោគ។

គួរ​ដឹង​ផង​ដែរ​ថា នៅ​ពេល​ដែល​កម្មវិធី Browser របស់​អ្នក​ឆ្លង​មេរោគ​ហើយ​នោះ ក្រុម Hacker នឹង​អាច​គ្រប់​គ្រង Browser របស់​អ្នក​បាន​ទាំង​មូល​ហើយ សូម្បី​តែ​លេខ​សម្ងាត់, សារ​អេឡិច​ត្រូនិក និង​គណនី​ផ្សេងៗ ក៏​ពួក​គេ​អាច​លួច​យក​បាន​ដោយ​ងាយ​ដែរ។

ប្រភព៖ The Hacker News
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial