ប្រុងប្រយ័ត្នមុនពេលទិញ៖ គ្រឿងញៀនខ្មោចឆៅ «Flakka» មានទំរង់ដូចជាស្ករចាហ៊ួយ និងស្ករគ្រាប់

ថ្មីៗនេះមានគ្រឿងញៀនមួយប្រភេទបានផ្ទុះឡើង ធ្វើអោយមានការព្រួយបារម្ភជាខ្លាំង។ ថ្នាំញៀនមួយប្រភេទនោះត្រូវបានគេចាត់ទុកថាជា ថ្នាំញៀនដែលគ្រោះថ្នាក់បំផុត។ វាធ្វើអោយអ្នកប្រើប្រាស់ប្រែមានអាកប្បកិរិយាដូចជា zombie រឺធ្វើអ្វីខុសប្លែកពីមនុស្សទូទៅ។

អ្វីដែលគួរអោយខ្លាចនោះ ថ្នាំញៀននេះធ្វើអោយអ្នកញៀន ចង់សម្លាប់មនុស្ស រឺកាចសាហាវជាដើម។

ថ្នាំញៀននេះគេអោយឈ្មោះថា Flakka។ វាគឺជាថ្នាំរំញោចមួយ ដែលមានសារជាតិគីមីស្រដៀងគ្នាទៅនឹងថ្នាំ Amphetamine ដែលត្រូវបានរកឃើញនៅក្នុងអំបិលងូតទឹក។

ថ្នាំញៀន Flakka មានទំរង់ដូចជាស្ករចាហ៊ួយ និងមានទំរង់ច្រើនផ្សេងទៀត ដែលអាចទាក់ទាញមនុស្សវ័យក្មេង។ អ្វីដែលគួរអោយខ្លាចនោះ គឺវាលក់នៅតាមផ្លូវតែម្តង ព្រោះថាវាដូចគ្នាទៅនឹងស្ករគ្រាប់ ដែលធ្វើអោយមនុស្សទូទៅច្រលំ ហើយមិនចាប់អារម្មណ៍។

ដូច្នេះក្នុងនាមជាឪពុកម្តាយ ដែលនិយមទិញស្ករចាហ៊ួយអោយកូនៗរបស់លោកអ្នកញុំា គួរតែប្រុងប្រយ័ត្នអោយបានខ្ពស់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial