នារី​ដែល​ស្ថិត​ក្នុង​ឆ្នាំ​ទាំង​ ៤ នេះ មិន​ចាំ​បាច់​ធ្វើ​ការ ក៏​មាន​លុយ​ចាយ​មិន​អស់​ដែរ!!!

ច្បាស់​ណាស់​ថា នារី​ទាំង​អស់​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង ៤ ខាង​ក្រោម​នេះ គឺ​ជា​នារី​ដែល​មាន​សំណាង​បំផុត ទោះ​បីជា​មិន​សូវ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​ខ្លាំង​ក៏​ដោយ ក៏​អាច​ឲ្យ​គេ​រស់​បាន​ស្រួល​ដែរ។

១. នារី​ដែល​កើត​ក្នុង​ឆ្នាំ​ជូត៖ នាង​ជា​មនុស្ស​ដែល​មាន​សំណាង​បំផុត ព្រោះ​នឹង​ជួប​ស្វាមី​ជា​បុរស​ល្អ និង​ស្រឡាញ់​ប្រពន្ធ។ សុមង្គល​ក្នុង​គ្រួសារ ក៏​អាច​កើត​មាន​ឡើង​យ៉ាង​ងាយ​ផង​ដែរ។

២. នារី​ដែល​កើត​ក្នុង​ឆ្នាំ​វក៖ នាង​ជា​មនុស្ស​ឆ្លាត​វៃ។ ដូច្នេះ​ហើយ ក្រោយ​ពេល​រៀប​ការ​រួច នាង​នឹង​កសាង​គ្រួសារ​មួយ ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ជា​មិន​ខាន។

៣. នារី​ដែល​កើត​ក្នុង​ឆ្នាំរការ៖ បន្ទាប់​ពី​បាន​ជួប​ស្វាមី​ដែល​ល្អ​ហើយ​នោះ អ្នក​ក៏​ជា​មនុស្ស​ដែល​មាន​គំនិត​ប្រាជ្ញា​វៀងវៃ អាច​កែ​ប្រែ​ខ្លួន​ឯង ឲ្យ​ក្លាយ​ជា​អ្នក​មាន​ទៀត​ផង។

៤. នារី​ដែល​កើត​ក្នុង​ឆ្នាំ​កុរ៖ មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំ​នេះ គឺ​មាន​និស្ស័យល្អ និង​មាន​និស្ស័យ​ខ្ពស់​ជា​មួយ​ទ្រព្យ។ លាភ​ខ្ពស់ តែង​តែ​រត់​មក​រក​គេ​មិន​ចេះ​ដាច់​ឡើយ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial