ស្រាបៀរ ABC EXTRA STOUT រូបរាង​ថ្មី រសជាតិ​ពិសេស​ដដែល!!!

រាជធានី​ភ្នំពេញ៖ អ្នកតំណាង​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​កម្ពុជា (CBL) បាន​ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​អំពី​វិធី​ឌីហ្សាញ​រូបរាង​កំប៉ុង​ថ្មី​ពណ៌ខ្មៅ និង​មាស​នៃ​ស្រាបៀរ ABC Extra Stout ដែល​បាន​ទទួល​ជោគជ័យ​ដ៏ធំ​ធេង​ដោយ​សារ​តែ​រូប​រាង​ទាន់​សម័យ​បែប​ទំនើប និង​មិន​មាន​ការ​ផ្លាស់ប្តូរ​រសជាតិ​នៃ​ស្រាបៀរ ABC ដែល​បាន​ឈ្នះ​ពាន​រង្វាន់។

អ្នក​តំណាង​ក្រុមហ៊ុន​បាន​ពន្យល់​ឲ្យ​ដឹង​ថា៖ “ស្រាបៀរ ABC គឺ​ជា​ស្រាបៀរ ទឹកខ្មៅ​ដែល​ឈាន​មុខ​គេ​លើ​ទីផ្សារ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​តែ​គ្រឿង​ផ្សំ​មាន​គុណភាព​ខ្ពស់​បំផុត និង​រូបមន្ត​ផ្សំ​ពិសេស​ដូច្នេះ​នេះគឺ​ជា​អ្វី​ដែល​យើង​រក្សា​បាន​គុណភាព​ដដែល។ យើង​សូម​ធានា​ថា យើង​មិន​បាន​ធ្វើ​ការផ្លាស់​ប្តូរ​គ្រឿង​ផ្សំ និង​រូបមន្ត​ក្នុង​ការ​ផលិត​ស្រាបៀរ​ទឹក​ខ្មៅ​នេះ។ រសជាតិ​ឆ្ងាញ់​នៅ​ដដែល ប៉ុន្តែ​ឥឡូវ​នេះ​មាន​ការ​រចនា​រូបរាង​កាន់តែ​ទាន់​សម័យ និង​ទំនើប។”

អ្នក​តំណាង​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ “កាល​ពី​ឆ្នាំមុន​យើង​បាន​បើក​ពិធី​សម្ពោធន៍​ដាក់លក់​ស្រាបៀរ ABC Extra Stout ដប​ជា​មួយ​នឹង​ការ​វេចខ្ចប់​បែប​ទំនើប ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​យើង​ឈាន​ទៅ​រចនា​ឌីហ្សាញ​កំប៉ុង ឲ្យស៊ីគ្នា​នឹង​ការ​រចនា​ដបនេះ។ ប៉ុន្តែអ្វីគ្រប់​យ៉ាង​នៅ​តែ​ដដែល​ជា​មួយ​នឹង​រសជាតិ​ឆ្ងាញ់​នៃ​ស្រាបៀរ ABC ដែល​អតិថិជន​របស់​យើង​តែង​តែ​រីករាយ​ទទួល​ទាន។”

អ្នក​តំណាង​បាន​បន្ត​បញ្ជាក់​ថា ប្រជាប្រិយ​ភាព​នៃ​ស្រាបៀរ ABC នៅ​តែ​បន្ត​ការ​ពេញ​និយម​ដោយ​សារ​តែ​តម្រូវការ​កាន់តែ​ច្រើន​ឡើងៗ របស់​អតិថិជន​សម័យ​ទំនើប និង​ទាន់​សម័យ​ដែល​ចូល​ចិត្ត​តែ​របស់​ប្រណីត​ល្អៗ ក្នុង​ជីវិត​ប៉ុណ្ណោះ។ ABC Extra Stout ដែល​ជា​ស្រាបៀរ​ទឹក​ខ្មៅ​គុណភាព​ខ្ពស់​លំដាប់ថ្នាក់លេខ​មួយ​នៅកម្ពុជា​បាន​ចាប់ផ្តើម​យុទ្ធនា​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មួយ​ដែល​មាន​ឈ្មោះ​ថា “ជា​ឧត្តមភាព​ដ៏​ល្អ​ឯក” ជាមួយ​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍ និង​កាសែត និង​ការផ្សាយ​ពាណិជ្ជកម្ម​ឌីជីថល។

ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ព័ត៌មាន​នៃ​ស្រាបៀរ ABC Extra Stout សូម​តាម​ដាន៖ www.facebook.com/ABC.ExtraStoutCambodia សូមរីករាយ​ទទួលទាន​ស្រាបៀរ ABC Extra Stout ដោយ​ទទួល​ខុសត្រូវ!!!

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial