ប្រវិត្តវិទូស្ម័គ្រចិត្តម្នាក់ រកឃើញប្រាក់កាក់ចាស់ កាលពី ២០០០ឆ្នាំមុន ដែលមានតំលៃរហូតដល់ ២៦៧,០០០ដុល្លា

បុរសម្នាក់មានឈ្មោះថា Mike Smale មានអាយុ ៣៥ ឆ្នាំ ជាអ្នកប្រម៉ាញ់កំណប់ចាស់ៗ និងជាអ្នកប្រវិត្តវីទូស្ម័គ្រចិត្ត, គាត់មិនធ្លាប់គិតសោះថា គាត់អាចនឹងជីករកឃើញកំណប់ បែបនេះទេនៅក្នុងជីវិតរបស់គាត់។ គាត់បានរកឃើញកំណប់ប្រាក់កាក់បុរាណ នៅក្នុងវាលស្រែរបស់កសិករម្នាក់ នៅក្នុង Bridpot ខណៈពេលដែលគាត់កំពុងប្រម៉ាញ់ជាមួយនឹងមិត្តភក្តិរបស់គាត់។

គាត់បានដាក់ឧបករណ៍តាមដាន នៅក្នុងវាលស្រែរបស់បុរសម្នាក់ ហើយវាបានអោយសញ្ញាមកគាត់ថា គាត់រកឃើញប្រាក់កាក់រ៉ូមុំាង ដែលមានអាយុកាល ២០០០ឆ្នាំ ហើយប្រាក់កាក់នោះ មានតំលៃរហូតដល់ទៅ ២៦៧,០០០ ដុល្លា។

ប្រាក់កាក់មួយចំនួនបានបង្កើតឡើងក្នុងអំឡុងសម័យរ៉ូមុំាដោយលោកគាត់គឺ Cleopatra នៅប្រទេសអេហ្ស៊ីប។ ក្រុមអ្នកជំនាញនិយាយថាការរកឃើញទំហំ និង ប្រភេទនៃកាក់នេះគឺកម្រខ្លាំងណាស់។

ជាក់ស្តែងគ្រាន់តែកាក់តែមួយអាចលក់បានតំលៃរហូតដល់ទៅ ១២,០០០ដុល្លា។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial