ក្រុម​ហ៊ុន Air Bus គ្រោង​នឹង​បង្កើត​យន្ដ​ហោះ​តាក់​សុី​ ដោយ​ប្រើ​ថាមពល​អគ្គិសនី

ក្រុម​ហ៊ុន​អាកាស​ចរណ៍ Airbus កំពុង​សម្លឹង​មើល​ការ​ដាក់​យន្ដ​ហោះ​តាក់​ស៊ីរបស់​ខ្លួននៅ​នៅឆ្នាំក្រោយ នេះ​ជា​សម្តី​របស់​វិស្វករ​ប្រធាន​ក្រុមហ៊ុន CityAirbus លោក Marius Bebesel នៅ​សប្តាហ៍នេះ។

កាល​វិភាគ​គឺ​ស្ថិត​នៅលើផ្លូវ​បន្ទាប់ពី​ក្រុមហ៊ុន CityAirbus បាន​ធ្វើការ​សាកល្បង​​ប្រកបដោយ​ជោគជ័យ​លើប្រព័ន្ធ​អគ្គីសនី​ដែល​វា​កំពុង​ប្រើ​នៅ​លើ​យន្ដ​ហោះ​តាក់​សុី​របស់​ខ្លួន។

យន្ដ​ហោះ​ CityAirbus គឺជា​យន្ដ​ហោះ​ដឹកទំនិញ និង​ចុះចត​​មាន​ភាព​ងាយ​ស្រួល​ ហើយ​វា​ហោះ​ដោយ​ប្រើកំលាំង​រ៉ូប៊ីន​ចំនួន 4 ដែលអាចផ្ទុកអ្នក​ដំណើរ​បានចំនួន 4 នាក់​នៅ​ក្នុង​ជើងហោះហើរ​ខ្លីក្នុងតំបន់​នៅ​ទីក្រុងក្រាស់​ដែល​មាន​គោល​ដៅ​តភ្ជាប់​បណ្តាញ​ដឹក​ជញ្ជូនសំខាន់​ៗ​រួមមាន​ស្ថានីយរថភ្លើង និង​ព្រលានយន្តហោះ។

ស្ថានីយ​ទូរទស្សន៍ CNBC បាន​រាយការណ៍​ថា ក្រុមហ៊ុន Airbus មាន​បំណង​ប្រតិបត្តិការ​យន្ដ​ហោះ​​នេះ​តាម​បណ្តោយ​ផ្លូវ​ដែល​បានកំណត់​ទុក​ជាមុន​ ដោយ​មាន​ល្បឿន​​ប្រហែល 80 ម៉ាយក្នុង​មួយម៉ោង។ ពួក​គេ​នឹង​អាច​រំលង​ចរាចរណ៍​ដែល​អាច​បង្កើន​ពេលវេលា​ធ្វើ​ដំណើរចូល​និង​ចេញ​ពីចំណុច​ឆ្លង​កាត់ទីក្រុង​ដែល​មមាញឹក​​ ហើយ​ក៏​អាចជួយ​កាត់បន្ថយ​ការកកស្ទះចរាចរណ៍​នៅ​លើដង​វីថី​ផងដែរ។ ក្រុម​ហ៊ុន Airbus គ្រោង​នឹង​ធ្វើ​ការ​ហោះ​សាក​ល្បង​នៅ​ក្នុង​ឆ្នាំ​ 2018 ខាង​មុខ​នេះ​ហើយ៕

 

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial